ព័ត៌មានកីឡា

Wales ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ China Cup ឆ្នាំ 2018

ក្រុមទាល់ទាត់ជម្រើសជាតិវេលស៍ (Wales) ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ China Cup 2018 ដែលមាន ៤ប្រទេស ចូលរួម ខណ:ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ដល់ ២៧ ខែមីនា ២០១៨ ។

ការប្រកួតដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង(Nanning) នៃប្រទេសចិន ក៏មានការទទួលស្គាល់ពី FIFA ផងដែរ។ China Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧មក ក្នុងនាមជាការប្រកួតជម្រុះក្រុមជម្រើសជាតិនឹងក្រុមជម្រើសជាតិ។ ក្រុមទាំងបួនត្រូវចាប់គូប្រកួត ក្រុមចាញ់ប៉ះក្រុមចាញ់ ប្រកួតយកលេខ៣។ ក្រុមឈ្នះប៉ះក្រុមឈ្នះ យកលេខ១ នឹងលេខ២​ ។ ក្នុងជំនួបរវាងក្រុមទាំងអស់ត្រូវប៉ះគ្នាតែមួយប្រកួតប៉ុណ្ណោះ។

នៅក្នុងការប្រកួតឆ្នាំ ២០១៧ ឈីលី(Chile) ជាម្ចាស់ជើងឯក ដោយបានផ្តួល អ៊ីស្លង់(Iceland) ១ទល់០ ខណ:ដែលប្រទេសចិន បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីបានផ្តួល ក្រូអាត(Croatia) ក្នុងការប្រកួតជម្រុះយកក្រុមលេខ៣ ដោយបាល់ ១១ម៉ែត្រ៕

20172018

មតិយោបល់