រឿងចម្លែកមួយបានកើតឡើង ដោយខ្សែប្រយុទ្ធ Zlatan Ibrahimovic ធ្លាប់បានគំរាមវាយបំបាក់ជើងរបស់លោក Mino Raiola ភ្នាក់ងាររបស់ Paul Pogba ប្រសិនបើរដូវកាលដោះដូរកីឡាករកន្លងទៅមិនព្រមឱ្យកីឡាកររូបនេះមកលេងនៅ Manchester United ទេនោះ។
Zlatan ជាកីឡាករគ្មានតម្លៃខ្លួននោះទេ ពេលផ្លាស់មកលេងនៅ Man Utd ប៉ុន្តែវត្តមានរបស់គេ ក៏បានជួយក្លឹបមួយនេះទិញចូលកីឡាករថ្មីៗមកច្រើនដែរ តាមរយៈទំនាក់ទំនងរវាងកីឡាករនិងកីឡាករ។ ចំពោះរឿងទិញដូរកីឡាករនេះដែរ កាលពី Pogba ផ្លាស់មក Old Trafford ក៏មានជាប់ទាក់ទងនិង Zlatan ផងដែរ។

អ្វីដែលទាក់ទងនោះគឺ អតីតកីឡាកររបស់ PSG រូបនេះ បាននិយាយថាខ្លួននេះហើយ ជាអ្នកធ្វើឱ្យភ្នាក់ងាររបស់ Pogba មិនអាចប្រកែកចំពោះសំណើររបស់បិសាចក្រហមបាន។ កីឡាករវ័យ៣៤ឆ្នាំបាននិយាយទាំងសើចថា៖ “ខ្ញុំប្រាប់ទៅ Mino Raiola ថា ប្រសិនបើព្រមឱ្យ Pogba មកទេ ខ្ញុំនឹងវាយបំបាក់ជើងគេ។ ក្រោយពីខ្ញុំប្រាប់ដូច្នេះហើយ ការចុះកុងត្រាក៏កើតមានឡើង”។
សូមបញ្ជាក់ថាការប្រកួតដែល Man Utd ឈ្នះ Leicester City ៤-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ជាប្រកួតដែល Pogba អាចរកគ្រាប់បាល់ដំបូងរបស់ខ្លួនបានចាប់តាំងពីផ្លាស់មកលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងនាមជាកីឡាករថ្លៃជាងគេលើលោក៕
មតិយោបល់