ព័ត៌មានកីឡា

យុគ យក្សផ្លែ ផ្តួល កំពែង ខ្មៅ នៅដើមទឹកទី ២

កាលពីល្ងាចថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ កីឡាករប្រដាល់គុនខ្មែរ​ យុគ យក្សផ្លែ បានយកឈ្នះ កំពែង ខ្មៅ​ ដោយវាយមួយដៃចំពោះទឹក​ បោះបង់ការប្រកួតនៅ ដើមទឹកទី២ ឈានទៅវគ្គបន្ត​(១៦នាក់)​​ នៃ​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ រដូវកាលទី ២។

រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី១ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។

សូមបញ្ជាក់ថា ល្ងាចថ្ងៃដដែលនេះដែរ វ៉ន វឿន ដែលជាកីឡាករម្នាក់ដែលទៅប្រកួតសុីហ្គាម បានចាញ់កីឡាករ នឹម នន នៅទឹកទី៣ ដោយរងរបួសជើងធ្ងន់ធ្ងរ ខណៈដែលការប្រកួតពានរង្វាន់នៃទូរទស្សន៍បុស្ត៍លេខ ៥ នេះធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ នាសង្វៀន ព្រែកកំពិស៕

យុគ យក្សផ្លែ(ក្រហម)

មតិយោបល់