ព័ត៌មានកីឡា

Leonardo Vitorino បង្ហោះសារថា ឈប់ដឹកនាំជម្រើសជាតិកម្ពុជាទៀតហើយ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ខ្ញុំលែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាតទៅទៀតហើយ។

គ្រូសញ្ជាតិប្រេសុីលរូបនេះ ទើបតែមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានរយៈពេល ៧ ខែប៉ុណ្ណោះ ពោលគឺបានចុះកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាំងពីខែ មិនា មក។ ក្នុងរយៈពេលមកកម្ពុជានេះ លោកបានដឹកនាំក្រុមជម្រើសជាតិឈុតធំប្រកួតបាន ៧ ប្រកួត ក្នុងនោះឈ្នះចំនួន១ប្រកួត និងចាញ់៦ប្រកួត។

ទោះជាយ៉ាងណាក៏ដោយនេះជាការបង្ហោះរបស់លោក Leonardo Vitorino តែប៉ុណ្ណោះ យើងនឹងរង់ចាំមើលសេចក្តីសម្រេចដែលប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសិន៕

មតិយោបល់