ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាមិនដែលឈ្នះសិង្ហបុរីរយៈពេល១១ឆ្នាំចុងក្រោយ បន្ទាប់ពីបំបាក់ដោយលទ្ធផល ២ ទល់និង១ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។
កម្ពុជា បានបើកការនាំមុខមុនមួយគ្រាប់ ដោយថ្វីជើងស៊ុតហ្វ្រីឃីករបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍានាកា នៅនាទីទី២០ ប៉ុន្តែ៣នាទីក្រោយមក ប្រធានក្រុមសិង្ហបុរីតែតបាល់តាមបានស្មើវិញ។ មុនចប់វគ្គទី១ទៅហើយ ពោលនាទីទី៤៥ ទិត្យ ឌីណា បានបន្ថែមគ្រាប់ជ័យជម្នះឲ្យក្រុមម្ចាស់ផ្ទះ ក្រោយទទួលបាល់ពី ចាន់ វឌ្ឍានាកា។
ជ័យជម្នះនេះ ជាលើកដំបូងរបស់ក្រុមកម្ពុជា ខណៈ១១ឆ្នាំចុងក្រោយ ក្រុមគោព្រៃមិនដែលឈ្នះសិង្ហបុរីឡើយ។





មតិយោបល់