ព័ត៌មានកីឡា

Inter បានត្រឹមស្មើជាមួយ Schalke 04 (វីដេអូ)

ក្រុម Inter Milan នៅតែធ្វើមិនបានល្អ ក្រោយពី លេងបានត្រឹមស្មើ ១-១ ជាក្រុមក្រុម Schalke 04 របស់អាឡឺម៉ង់ ក្នុងការប្រកួតមិត្តភាព។

ថ្វើបើ ក្រុមអ៊ីតាលី Inter Milan កំពុងតែព្យាយាម ពង្រឹងក្លិបឲ្យខ្លាំងឡើងវិញក៍ដោយ ក៍ប៉ុន្តែ ក្លិបមួយនេះ នៅមិនទាន់បានប្រសើរឡើយ។ ជាការពិតណាស់ ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Schalke 04 របស់អាឡឺម៉ង់ Inter Milan ធ្វើបានត្រឹម ១-១ ប៉ុណ្ណោះ។ Schalke បានធ្វើការនាំមុខមុនលើក្រុម Inter Milan នៅនាទីទី ៥៩ ដោយកីឡាករ Caligiuri ក៍ប៉ុន្តែ ការនាំមុខនេះមិនបានយូរឡើយ ដោយក្រុម Inter Milan អាចវាយបកតាមស្មើមកវិញ ដោយកីឡាករ Murillo នៅនាទីទី ៧៣។ លទ្ធផលនេះ បានអូសបន្លាយរហូតដល់ចប់ការប្រកួត ដោយក្រុមទាំង២ មិនអាចរកគ្រាប់បាល់បញ្ចូលទី បានបន្តទៀតឡើយ។

ក្រោយចប់ការប្រកួតនេះ Inter Milan ហាក់មិនសប្បាយចិត្តឡើយ ព្រោះថាអតីតម្ចាស់ជើងឯក UEFA Champion League កាលពីឆ្នាំ ២០១០ មួយនេះ ត្រូវការឈ្នះជាចាំបាច់ ដើម្បីពង្រឹងស្មារតីក្រុម នាយុទ្ធនាការណ៍ ក្នុងរដូវកាលក្រោយនេះ។

ខាងក្រោមនេះជាវីដេអូការប្រកួតរវាងក្រុម Inter Milan និង Schalke 04 ៖

https://www.youtube.com/watch?v=Fdr9QimLZc4

មតិយោបល់