ព័ត៌មានកីឡា

Messi ចង់បញ្ចប់អាជីពនៅ Barcelona

ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi បានប្រាប់សារពត៌មាននៅ សឹង្ហបូរីថា រូបនេះនឹងមិនចាកចេញពីក្លិប Barcelona ឡើយ ហើយតារារូបនេះនឹងបញ្ចប់អាជីព នៅក្លិបយក្សអេស្ប៉ាញនេះផងដែរ។

ក្រោយពីការប្រកួតឈ្នះក្រុម​សឹង្ហបូរី ៦-០ កំពូលខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីនវ័យ ២៩ឆ្នាំ Lionel Messi បានប្រាប់អ្នកសារពត៌មាន នៅក្នុងសន្និសិទសារពត៌មានថា រូបគេ នឹងមិនទៅណាចោលក្រុមអ្នកមានបុណ្យ Barcelona ឡើយ ព្រោះរូបគេ មានថ្ងៃនេះក៍ដោយសារក្លិបដែរ។ សម្តីនេះ បានបង្ហាញឲ្យឃើញថា Messi បាយល់ព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ទៅហើយ បើទោះបី តារារូបនេះ មិនទាន់យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបនាពេលកន្លងមក។

ជាការពិតណាស់ Messi បានឈ្នះពានជាច្រើនជាមួយក្លិប រួមទាំងខ្លួនគេផង ដែលទទួលបានប្រជាប្រិយភាព ដោយសារ Barcelona ។ យ៉ាងណាក៍ដោយ ក្នុងសន្និសិទសារពត៌មាននោះ Messi បានឆ្លៀតសរសើរពីគូប្រជែងដ៍សំខាន់របស់គេ គឺ Cristiano Ronaldo ដែលកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។

ជាចុងក្រោយ Lionel Messi បានបញ្ជាក់ថា រូបគេពេញចិត្តនឹងអ្វីដែលគេកំពុងមាន ការឈ្នះពាន គឺជារឿងដ៍សំខាន់ ហើយពួកយើងនឹងបន្តមហិច្ចតាឈ្នះពានជាបន្តទៀត ដែលរូបគេនឹងចំណាយពេលជាមួយក្លិបរហូតដល់ចុងក្រោយនៃអាជីពរបស់គេ។

មតិយោបល់