ព័ត៌មានកីឡា

Benzemaស្ថិតក្នុងបញ្ជីលក់ចេញរបស់ Real Madrid

បន្ទាប់ពីការបង្ហាញនូវវត្តមាន មិនសូវបានល្អនៅក្នុងរដូវកាលនេះ កីឡាករសញ្ជាតិបារាំង Karim Benzema កំពុងស្ថិតនៅក្នុងបញ្ជីលក់ចេញរបស់ Real Madrid។
Benzema មិនសូវជោគជ័យឡើយនៅរដូវកាលនេះ បន្ទាប់ពីការវិលត្រឡប់មកវិញរបស់ Alvaro Morata។ បើទោះបីជា Benzema តែងតែបង្ហាញវត្តមានក្នុងការប្រកួតធំៗក៏ដោយ ក៏កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងត្រូវលក់ចេញដដែល បន្ទាប់ពីក្លឹប បានសម្លឹងឃើញខ្សែប្រយុទ្ធថ្មីៗជាច្រើនមកជំនួសកន្លែងរបស់ Benzema។

ជាក់ស្តែងណាស់ Real Madrid បានសម្លឹងឃើញ Kylian Mbappe, Pierra Emerick-Aubameyang, Paolo Dybala, Edin Hazard និង Antonie Griezman។ ដូច្នេះហើយតំណែងរបស់ Karim Benzema អាចនិងរង្គោះរង្គើ ស្របពេលដែលក្លឹបធំៗនៅអង់គ្លេសកំពុងចង់បាន Benzema ផងដែរ៕

មតិយោបល់