ព័ត៌មានកីឡា

គូពិសេសល្ងាចនេះ ភ្នំពេញក្រោន ទទួលស្វាគមន៍ ក្រសួងការពារជាតិ

ក្នុងជំនួបសប្ដាហ៍ទី ១៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ជើងទី២ ក្រុមបាល់ទាត់ភ្នំពេញក្រោន និងទទួលស្វាគមន៍ ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧នេះ នាវេលាម៉ោង ៦ៈ០០ នាទីល្ងាច នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

គិតត្រឹមសប្តាហ៍ទី ១៨នេះ ក្រុមម្ចាស់ផ្ទះ ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្រោយប្រកួត ១៧ ប្រកួតកន្លងមកឈ្នះ ៩ ដង ស្មើ ៥ ដង និងចាញ់ ៣ ដង មាន ៣១ ពិន្ទុក្នុងដៃ។ ខណៈដែលភ្ញៀវ ឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយបានធ្វើការប្រកួត ១៧ ប្រកួត ក្នុងនោះឈ្នះ ៩ ដង ស្មើ ៣ ដង និងចាញ់ ៥ដង ដោយមាន ៣០ ពិន្ទុក្នុងដៃ។

សូមរំលឹកផងដែរថា កាលជើងទី១ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្រសួងការពារជាតិ បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៣ទល់២ ដែលកាលនោះប្រកួតនៅទឹកដីទ័ព នាកីឡដ្ឋានស្តាតចាស់៕

មតិយោបល់