ក្រុមហង្សក្រហម Liverpool ត្រូវបានគេដឹងថា ចង់លក់កីឡាករ២នាក់ចេញនៅសប្ដាហ៍ក្រោយនេះគឺMario Balotelli និង Jordon Ibe ។
លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បាននិយាយថា ក្រុមរបស់លោកនឹងត្រូវរុះរើខ្លះ ដោយអាចនឹងលក់កីឡាករចេញច្រើន ហើយនាំចូលមកវិញនូវកីឡាករសំខាន់ៗ។ គ្រូបង្វឹករូបនេះ បន្ថែមថាកីឡាករបច្ចុប្បន្នមិនទាន់ត្រូវចិត្តរបស់លោកចង់បាននោះទេ ខណៈដែលពួកគេលេងមិនទាន់សមតង់គ្នា។
កីឡាករដែលអាចនឹងចាកចេញពីហង្សក្រហមទៅរកទ្រនំថ្មីនោះអាចជា Ibe ដែលក្លឹប Bournemouth កំពុងចង់បានដោយដាក់តម្លៃខ្លួន១៣លានផោន ខណៈដែលខ្សែប្រយុទ្ធ Balotelli វិញ ក៏ស្ថិតក្នុងបញ្ជីលក់ចេញដែរ ដោយគ្រាន់តែមិនទាន់មានក្លឹបណាមកទាក់ទងប៉ុណ្ណោះ។
សូមបញ្ជាក់ថា កីឡាករទាំងពីរនាក់នេះ កាលពីរដូវកាលមុនមិនបានចូលលេងឲ្យ Liverpool នោះទេ ដោយ Ibe មានរបួសច្រើន ខណៈដែល Balotelli វិញ ត្រូវក្រុម AC Milan ខ្ចីជើង៕
មតិយោបល់