ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាមានអាវុធនុយក្លេអ៊ែរ ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក

អាមេរិកៈ នាយកទីភ្នាក់ងារចារកម្មកំពូលម្នាក់ របស់អាមេរិកបានព្រមានថា កូរ៉េខាងជើងអាចនឹងមានអាវុធនុយក្លេអ៊ែរ ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក រួមទាំងឆ្នេរសមុទ្រខាងកើតរបស់ខ្លួនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៧។

កាលពីថ្ងៃព្រហស្បតិ៍ លោក Mike Pompeo នាយកទីភ្នាក់ងារចារកម្មកណ្តាលអាមេរិក បាននិយាយថា ក្រុងព្យុងយ៉ាង កាន់តែខិតចូលមកគៀក នៃការបញ្ចប់កម្មវិធីអាវុធរបស់ខ្លួនហើយ ដោយសមត្ថភាពពួកគេនៅពេលនេះ គឺអាមេរិកគួរតែកំពុងស្ថិតនៅក្នុងចំណុចដ៏ផុយស្រួយ ដែលរបបមួយនេះ នឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារ ប្រឆាំងនឹងប្រទេសរបស់ខ្លួន។

លោក Pompeo បានបន្ថែមថា ទោះបីនៅពេលនេះ យើងរំពឹងទុកថា កូរ៉េខាងជើងនឹងត្រូវការពេលរាប់ខែ ដើម្បីអាចមានសមត្ថភាពគំរាមកំហែងអាមេរិក ដោយការវាយប្រហារអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែការវាយតម្លៃនៃកម្រិតយល់ដឹងរបស់យើង អាចនឹងមិនទាន់លម្អិតនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននឹងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ជាសកលដើម្បីធានាឲ្យបានថា លោក គីម ជុងអ៊ុន មិនមានសមត្ថភាពអាចធ្វើដូច្នោះបាននោះទេ ប៉ុន្តែអ្វីដែរជាបញ្ហានៅពេលនេះ ថាតើគួរបញ្ឈប់ក្រុងព្យុងយ៉ាង ដោយរបៀបណា៕

មតិយោបល់