កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ ទទួលផែនព្រហ្មទណ្ឌបានប្រាប់ Post News មុននេះបន្តិចថា មានករណីឃាតកម្មបាញ់សម្លាប់ប្ដីប្រពន្ធពីរនាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោងប្រហែលជិត ៩ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរ ជាអ្នកធ្វើការនៅចំការកៅស៊ូ ហើយនៅក្នុងករណីនេះ ឃាតករមិនស្គាល់មុខប្រហែលអាចមានគ្នាពីរនាក់។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់