ក្រុមបីសាចក្រហម Manchester United បានស្គាល់នូវរសជាតិការចាញ់លើកដំបូងហើយ ក្នុងរដូវកាលនេះ ដោយថ្វីជើងក្រុមចំណូលថ្មី Huddersfield Town ក្នុងលទ្ធផល ២-១។
បើទោះបីជាការវាយលុក ដូចទឹកបាក់ទំនប់ ពីសំណាក់ក្រុមបីសាចក្រហម Manchester United លើក្រុមម្ចាស់ផ្ទះ Huddersfield Town មែន តែ Man Utd ហាក់គ្មានសំណាងឡើយ។ ជាក់ស្តែងណាស់ Man Utd បានភ្លក់រសជាតិចាញ់លើកដំបូង ក្នុងសប្តាហ៍នេះ ដែលមិនគួរឲ្យជឿសោះឡើយ។ ក្រុម Huddersfield Town បានលុតក្រុមបីសាចក្រហម នៅតង់ទី១ រហូតដល់ទៅ ២-០ ដែលរកបានដោយការស៊ុតរបស់កីឡាករ Mooy នៅនាទីទី២៨ និងកីឡាករ Depoitre នៅនាទីទី៣៣ ដែលធ្វើឲ្យ Man Utd ក្តីស្លឹកត្រចៀកយ៉ាងខ្លាំង។
ឈានចូលដល់តង់ទី២ បីសាចក្រហម Manchester United បានដាកសម្ពាធយ៉ាងខ្លាំងលើក្រុមម្ចាស់ផ្ទះ Huddersfield Town តែមិនងាយស្រួលក្នុងការរកគ្រាប់បាល់ឡើយ ព្រោះថាក្រុមចំណូលថ្មីមួយនេះ លេងជាលក្ខណះការពារសុទ្ធសាធទៅហើយនោះ។ យ៉ាងណាវិញ ការប៉ុនប៉ងរកគ្រាប់បាល់របស់ Man Utd ពិតជាមិនខកបំណងឡើយ ដោយក្រុមជើងខ្លាំងមួយនេះ អាចរកបាន១គ្រាប់វាយបកវិញ ដោយការតែតបញ្ចូលទីរបស់កីឡាករ Marcus Rashford នៅនាទីទី៧៨។ Man Utd នៅតែបន្តវាយបកយ៉ាងខ្លាំងក្លា តែមិនអាចធ្វើអ្វីបានឡើយលើក្រុម Huddersfield Town ដោយបញ្ចប់ការប្រកួត ក្រុមបីសាចក្រហម Manchester United បានបរាជ័យក្នុងលទ្ធផល ២-១។
ដូច្នេះហើយ ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាលនេះ Man Utd បានស្គាល់ពាក្យថាចាញ់លើកដំបូងហើយ។ គួរបញ្ជាក់ផងដែរថាការប្រកួត ក្នុងលីគ៩លើកកន្លងមកនេះ Man Utd ឈ្នះ៦ ស្មើ២ និងចាញ់១ប្រកួត ចំណែកទាំង៣ ប្រកួតនៅ Champion League វិញគឺ Man Utd ឈ្នះទាំង៣ប្រកួត។


https://www.youtube.com/watch?v=cFBdQaVeCC0
មតិយោបល់