នេះគឺជាការខកចិត្តយ៉ាងធ្ងន់ធ្ងរ សម្រាប់ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City ដែលចង់ទិញយុវជនវ័យក្មេងម្នាក់ បែរជាត្រូវកីឡាកររូបនេះ ព្រលយពាក្យចង់ទៅលេងឲ្យក្រុមផ្សេងវិញនោះ។
បើតាមការចុះផ្សាយរបស់ សារពត៌មាន ក្នុងប្រទេសបារាំង បានឲ្យដឹងថា ក្រុម Manchester City បានលុបចោលការទិញយកខ្សែបម្រើវ័យ ១៧ឆ្នាំរបស់ក្រុម Paris Saint Germain កីឡាករ Yacine Adli ក្រោយពីកីឡាកររូបនេះ ធ្វើឲ្យលោក Pep Guadiola អន់ចិត្តយ៉ាងខ្លាំងនោះ។ ជាក់ស្តែងណាស់ Yacine Adli ត្រូវបានក្រុម Man City ចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង ដោយព្យាយាមដាក់សំណើរទិញយក កីឡាកររូបនេះ ពីក្រុម Paris Saint Germain ។ ក៍ប៉ុន្តែ Yacine Adli បានព្រលយនូវការមិនចង់មកលេងឲ្យក្រុម Manchester City ឡើយ ដោយរូបគេបែរជាចង់ទៅលេងឲ្យក្រុម Barcelona និង Bayern Munich ទៅវិញ។
តាមរយៈ បំណងរបស់ Yacine Adli បានធ្វើឲ្យលោក Pep Guadiola អន់ចិត្តយ៉ាងខ្លាំង ជាងនេះទៅទៀត គ្រូបង្វឹកអេស្ប៉ាញរូបនេះ បានដកចិត្តក្នុងការតាមទិញ Yacine Adli ពីក្រុម Paris Saint Germain វិញ។ គួរបញ្ជាក់ផងដែរថា ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែបណ្តុះបណ្តាលយុវជន ឲ្យកាន់តែលេខធ្លោយ៉ាងខ្លាំង ជាក់ស្តែងដូចជា Leroy Sane និង Gabriel Jesus ជាដើមកំពុងតែលុកលុយនៅ Premier League ។
ដូច្នេះហើយ ការធ្វើឲ្យលោក Pep Guadiola អន់ចិត្ត ពីសំណាក់កីឡាករវ័យក្មេង Yacine Adli ប្រហែលជាការធ្វើខុសហើយ សម្រាប់កីឡាកររូបនេះ។



មតិយោបល់