ព័ត៌មានកីឡា

Inoue Kazunori៖ ខ្ញុំនឹងប្រើទម្រង់ការពារច្រើនមិនឲ្យចិនទាត់បញ្ជូលទីបានទេ ល្ងាចនេះ?

ក្រុមទាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប្រកួតមួយ ជម្រើសជាតិចិនអាយុក្រោម ១៩ឆ្នាំ ក្នុងជំនួបលើកដំបូង ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018 ) នាថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ នេះ វេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។

មុនការប្រកួតមកដល់លោក Inoue Kazunori គ្រូកម្ពុជាបាននិយាយថា៖ «ខ្ញុំមិនបានទទួលពត៌មានច្រើនពីចិនឡើយ ខ្ញុំគ្រាន់តែដឹងខ្លះៗតាមរយ:គ្រូបង្វឹកដែលជាជនជាតិជប៉ុនដូចខ្ញុំ ថាចិនគឺជាក្រុមដ៏ខ្លាំង ជាក្រុមដែលមានកាយសម្បទាល្អ មានមាឌធំ ហើយខ្ពស់ ប៉ុន្តែកីឡាកររបស់យើងតូចៗជាងខាងចិនខ្លាំង សម្រាប់ការប្រកួតខ្ញុំនឹងព្យាយាមការពារឲ្យបានច្រើនដើម្បីកុំឲ្យមានការទាត់បញ្ចូលទី ប៉ុន្តែយ៉ាងណាខ្ញុំក៏ដឹងផងដែរថាលីគបាល់ទាត់របស់ចិនបច្ចុប្បន្នគឺពិតជាខ្លាំង តែយើងនឹងព្យាយាមដើម្បីឈ្នះការប្រកួត»។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៤ ខែ តុលា នេះក៏មានការប្រកួតមួយគូទៀតរវាង U-19 ហ្វីលីពីន ជាមួយ U-19 មីយ៉ាន់ម៉ា ក្នុងជំនួបទាំងពីរនេះក៏មានការផ្សាយផ្ទាល់តាមរយ:ស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

មតិយោបល់