អ្នកចាត់ការក្រុម បីសាចក្រហម Manchester United លោក Jose Mourinho កំពុងតែទន្ទឹងរង់ចាំផ្លូវ ការវិលត្រឡប់មកកាន់ទីលានប្រកួតវិញ របស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Zlatan Ibrahimovic ។
ថ្វីបើរបួសរបស់ Zlatan Ibrahimovic មិនទាន់អាចឲ្យកីឡាករស៊ុយអ៊ែត រូបនេះ ចូលទីលានបានក៍ដោយ តែលោក Mourinho មិនអាចរង់ចាំកីឡាកររូបនេះ រហូតដល់ដើមឆ្នាំក្រោយបានឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក Jose Mourinho ចង់ឲ្យ Zlatan Ibrahimovic ចូលលេងឲ្យបីសាចក្រហម Manchester United នៅខែក្រោយនេះ ដោយលោកមិនចង់រង់ចាំរហូតដល់ខែមករាឆ្នាំក្រោយនោះទេ។ ជាការពិតណាស់ របួសរយៈពេលយូរ របស់ Zlatan បានធ្វើឲ្យកីឡាកររូបនេះ ខកខានឱកាសលេង រយៈពេលជាច្រើនខែមកហើយ ឲ្យ Man Utd ជាហេតុធ្វើឲ្យរូបគេបានត្រឹមអង្គយមើលការប្រកួតប៉ុណ្ណោះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយ នាពេលកន្លងមក Zlatan Ibrahimovic ត្រូវរង់ចាំរហូតដល់ខែមករា ទើបអាចចូលលេងបាន តែមួយរយៈចុងក្រោយនេះ Zlatan បានចូលរួមហ្វឹកហាត់ម្តងម្កាលដែរ ដើម្បីឲ្យរូបគេស៊ាំជាមួយនឹងទីលាន ម្យ៉ាងគេអាចចូលលេងបាន តែត្រូវរង់ចាំឆ្នាំក្រោយសិន។ សម្រាប់លោក Jose Mourinho មិនចង់រង់ចាំដល់ឆ្នាំក្រោយ ឡើយ លោកចង់ឲ្យ Zlatan មកលេងឲ្យក្លិបនៅខែក្រោយនេះ ដែលនៅមិនដល់ ១០ថ្ងៃទៀតឡើយ បើទោះបីជា Man Utd មានខ្សែប្រយុទ្ធ ចំណូលថ្មី Romelu Lukaku ហើយក៍ដោយ។
ដូច្នេះហើយ គំនិតរបស់លោក Jose Mourinho គឺចង់ឲ្យ Lukaku ចាប់ដៃគ្នាជាមួយ Zlatan Ibrahimovic ដើម្បីធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Man Utd កាន់តែគ្រោះថ្នាក់ជាងមុន។



មតិយោបល់