ចប់ការប្រកួតនាពហុកីឡដ្ឋានជាតិ ក្រុមទាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានបរាជ័យក្រោមថ្វីជើង ជម្រើសជាតិចិនអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផល ០ទល់១ ដែលជាជំនួបលើកដំបូង ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018 ។
តាំងពីដើមតង់ទី១ ក្រុមទាំងពីបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង ឈានចូលដល់វគ្គទី២ ក្រុមគោព្រៃមានឱកាសច្រើនជាង តែទោះបីជាយ៉ាងណាក៏ដោយនៅនាទី ៩០+៣ ទៅហើយកីឡាករ TAO QIANGLONG ដែលបានផ្លាស់ប្តូចូល រកបានមួយគ្រាប់ ដែលដណ្តើមបាន ៣ពិន្ទុ ពីក្រោមគោព្រៃ។ ក្រោមអ្នកទស្សនាជាង ៨ ពាន់នាក់ ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ទោះបរាជ័យក៏ដោយ ព្រោះតែចិនគឺជាក្រុមដែលចាក់ទុក្ខថាខ្លាំងក្នុងតំបន់អាសុីនេះ។ ដូច្នេះហើយនៅក្នុងជំនួបបើកឆាកនេះ គោព្រៃ របូត ៣ពិន្ទុនៅចុងម៉ោងដោយថ្វីជើងកីឡាករលេខ ១៤ របស់ចិន។
សូមបញ្ជាក់ថា U-19 កម្ពុជា នឹងត្រូវប្រកួតជាមួយ U-19 មីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៦ៈ៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិ៕
មតិយោបល់