កំពូលខ្សែប្រយុទ្ធ Cristiano បានពោលពាក្យមួយឃ្លា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដែលពាក្យនេះ មានន័យបំផុត សម្រាប់កីឡាករគ្រប់រូប ក្នុងនាមជា សមាជិកក្លិប។
ជាក់ស្តែង នៅក្នុងការចុះផ្សាយរបស់ ESPN repotrs បានឲ្យដឹងថា បន្ទាប់ពីឈ្នះពានកីឡាករល្អ ប្រចាំឆ្នាំរបស់ FIFA និងជាកីឡាករល្អបំផុតទាំង ១១រូបរបស់ 2017 FIFPro World 11 រួចមក Cristiano Ronaldo បាននិយាយថា ការឈ្នះពានផ្ទាល់ខ្លួនមិនសំខាន់ឡើយ តែពានរង្វាន់របស់ក្រុម ទើបប្រសើរបំផុត។ ជាការពិតណាស់ កីឡាករគ្រប់រូបតែងតែចង់លេងឲ្យក្លិបមួយ ដើម្បីឈ្នះពាន គឺពិតជារឿងត្រឹមត្រូវណាស់ ក៍ប៉ុន្តែពួកគេ តែងតែមានក្តីស្រម៉ៃ ចង់ឈ្នះពានផ្ទាល់ខ្លួន ដើម្បីភាពល្បីល្បាញរបស់ពួកគេ។
យ៉ាងណាវិញ Ronaldo ហាក់ផ្ទុយស្រឡះ ពីកីឡាករផ្សេងទៀត បើទោះបីជា Ronaldo ព្យាយាមហ្វឹកហាត់ដើម្បីឲ្យ សមត្ថភាពរបស់គេ មិនធ្លាក់ក៍ដោយ តែនៅពេលនេះ កីឡាករដ៍មានប្រជាប្រិយភាពរូបនេះ មានវ័យកាន់តែចាស់ហើយ ម្យ៉ាងវិញទៀតនោះ Ronaldo ប្រហែលជាឆ្អែតឆ្អន់ នឹងពានរង្វាន់ផ្ទាល់ខ្លួនទៅហើយ ព្រោះថារូបគេ បានឈ្នះពានច្រើនណាស់ ក្នុងអាជីពបាល់ទាត់នាពេល កន្លងមក។ បើតាមប្រភពខាងលើដដែល បន្តទៀតថា Ronaldo មិនគិតពីការឈ្នះពានផ្ទាល់ខ្លួនទៀតឡើយ គេចង់ជួយក្រុមឲ្យឈ្នះពានវិញ ទើបជារឿងសំខាន់បំផុត សម្រាប់រូបគេ។
ការឈ្នះពានផ្ទាល់ខ្លួន វាគ្រាន់តែបង្ហាញពីភាពខ្លាំងរបស់បុគ្គលតែប៉ុណ្ណោះ តែបើក្រុមខ្លាំង និងឈ្នះពានវិញ នោះក្រុមទាំងមូល និងល្បីល្បាញយ៉ាងខ្លាំង។ យ៉ាងណាវិញ នាពេលន្លងមកនេះ Ronaldo បានជួយក្លិបបាល់ទាត់អាជីព ឲ្យឈ្នះពានជាច្រើនកន្លងមកហើយ ទាំងការលេងនៅ Man Utd និង Real Madrid តែសម្រាប់ក្រុមជម្រើសជាតិវិញ Ronaldo ទើបតែជួយក្រុមឲ្យឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ កន្លងមក តែ១ ប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះ គឺនៅឆ្នាំក្រោយ ដែល Cristiano Ronaldo ត្រូវដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅលេង ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។ មិនតែប៉ុណ្ណោះ Ronaldo មានក្តីស្រម៉ៃ ចង់ជួយព័រទុយហ្គាល់ឲ្យឈ្នះពាននេះ ក្នុងពេលដែលរូបគេនៅលេងបាន ព្រោះ ៤ឆ្នាំទៀត ប្រហែលជារូបគេ មិនមានវត្តមានទៀតឡើយ ដោយសារតែអាយុរបស់គេ នៅពេលនោះ គឺ ៣៦ឆ្នាំ ដែលទំនងជាមិនអាចជាប់ជម្រើសជាតិទៀតឡើយ។
ដូច្នេះហើយ Cristiano Ronaldo ចង់ដូរ ពានរង្វាន់ដែលគេឈ្នះកន្កងមកនេះ ជាមួយពាន World Cup បើសិននជាអាច ហើយរូបគេ និងព្យាយាមលេងយ៉ាងល្អ ដើម្បីដណ្តើមពានជូនក្រុមជម្រើសជាតិ និងក្លិបអាជីព។

មតិយោបល់