ព័ត៌មានជាតិ

ព្រុស ប៉ះជាមួយនឹងរថយន្តRANGE ROVER ស្លាកលេខភ្នំពេញ 2X-5068 ខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តព្រុសបុកជាមួយរថយន្តម៉ាក RANGE ROVER ដែលកំពុងបើកបរដោយជនជាតិចិន បុកគ្នាពេញទំហឹងត្រង់ផ្លូវបែកជាបួន សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤កែង៥១ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-5068 បើកបរដោយបុរសជាជនជាតិចិន ទិសទៅចេញពីផ្លូវ ៥១ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រុស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2T-7258បើកចេញពីផ្លូវ ២១៤ លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួនរថយន្តព្រុសក៏ជ្រុលចង្កូតទៅបុករថយន្តRANGE ROVER ចំចំហៀងផ្នែកខាងក្រោយនៃរថយន្ត តែសំណាងល្អមិនមានអ្នករងរបួសខូចខាតតែរថយន្តទាំងសងខាងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកដើម្បីមកធ្វើការវាស់វែងនឹងយករថយន្តទាំង២យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់