ការជ្រើសរើសគ្រូថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Arsene Wenger មិនមានជារឿងងាយស្រួលឡើយ រហូតមកទល់ពេលនេះ ក្រុមកាំភ្លើងធំ Arsenal នៅមិនទាន់សម្រេចថា ជ្រើសយកអ្នកណាម្នាក់មកកាន់តំណែង នៅ Emirates ឡើយ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងសម្លឹងឃើញ អតីតកីឡាកររបស់ពួកគេ ២រូប ដែលមានសមត្ថភាព អាចមកដឹកនាំជំនួសតំណែងលោក Arsene Wenger បាននៅរដូវកាលក្រោយនេះ។ កីឡាករ២រូបនោះគឺ កីឡាករ Top Scorer របស់ Arsenal ខ្សែប្រយុទ្ធបារាំង Thierry Henry និងខ្សែបម្រើអេស្ប៉ាញឆ្នើមរបស់ក្លិប Mikel Arteta ។ អ្នកទាំង២រូបនេះ អាចនឹងមានអ្នកណាម្នាក់ ត្រូវមកដឹកនាំក្រុម Arsenal ជាក់ជាមិនខាន ព្រោះថាមិនត្រឹមតែក្លិបទេ សូម្បីអ្នកគាំទ្រជាច្រើន ក៍មានការស្វាគមន៍ ចំពោះវត្តមានរបស់អតីតតារាឆ្នើម ទាំង២រូបនេះដែរ។ ថ្វីបើកន្លងមកនេះ មានសារពត៌មាន ក្នុងស្រុក និងក្រៅស្រុកជាច្រើន បានបង្ហាញពីគ្រូជាច្រើនក្តី តែចុងក្រោយនេះ Arsenal.ហាក់ងាកមកចាប់អារម្មណ៍ Theirry Henry និង Mikel Arteta វិញ ដោយយោងទៅលើកីឡាករទាំង២រូបនេះ ជាអតីតកីឡាករឆ្នើមរបស់ក្លិបស្រាប់ រួមទាំងមិនទាមទារលក្ខខណ្ឌ ខ្ពស់ដូចគ្រូអាជីពផ្សេងៗឡើយ។
ប្រហែលជាសប្តាហ៍ក្រោយនេះ ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើការប្រកាសតែងតាំងគ្រូបង្វឹកថ្មីហើយ ខណៈ Thiery Henry និង Mikel Arteta ជាជម្រើសប្រសើរបំផុតសម្រាប់ Arsenal ក្នុងនាមជាគ្រូថ្មី ដឹកនាំក្លិបនៅរដូវកាលក្រោយ ស្របពេលដែល Mikel Arteta មានភាគរយខ្ពស់ជាង Theirry Henry ។
មតិយោបល់