លោក Jose Mourinho បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Saul Niguez ពីក្រុម Atletico Madrid ក្នុងនោះដែរ អ្នកចាត់ការក្រុម បីសាចក្រហម Manchester United រូបនេះ បានផ្តល់លក្ខខ័ណ្ឌ ២យ៉ាងដល់ក្រុមអេស្ប៉ាញមួយនេះ។
បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ដើម្បីចង់បាន កីឡាករវ័យក្មេងអេស្ប៉ាញ Saul Niguez ពីក្រុម Atletico Madrid លោក Jose Mourinho បានផ្តល់លក្ខខ័ណ្ឌ ២យ៉ាងក្នុងការតាមទិញកីឡាកររូបនេះ។ ក្នុងនោះដែរ ជម្រើសទី១ ដែល Man Utd ផ្តល់ឲ្យ Atletico Madrid នោះគឺ ក្រុមអង់គ្លេសមួយនេះ នឹងចំណាយទឹកប្រាក់ប្រមាណជា ៨០លានផោន ដើម្បីទិញយក Saul Niguez ពីក្រុម Atletico Madrid ។ ចំណែកជម្រើសទី២ នោះគឺ លោក Jose Mourinho មានបំណងចង់ដោះដូរកីឡាករ ២រូបនៅក្នុងក្លិប រួមមាន Ander Herrera និង Juan Mata យកទៅប្តូរជាមួយនឹងកីឡាករ Saul Niguez ។
តាមរយៈជម្រើសទាំង២ នេះ លោក Jose Mourinho មានជំនឿចិត្តយ៉ាងមុតមាំថា លោកនឹងអាចនាំយកកីឡាករ កំពុងតែលេងឡើងជើង រូបនេះពីក្រុម Atletico Madrid បាន ព្រោះថា ជម្រើសមួយណាក៍ល្អប្រសើរ សម្រាប់ ក្រុម Atletico Madrid ដែរ។ យ៉ាងណាវិញ នៅមិនទាន់មានប្រតិកម្មណាមួយពីក្រុម Atletico Madrid ឡើយ ព្រោះថា ក្រៅពី Man Utd នៅមានក្រុមជាច្រើននៅអង់គ្លេស កំពុងចង់បាន Saul Niguez ។ ក៍ប៉ុន្តែ Atletico Madrid ប្រហែលជាពេញចិត្ត នឹងជម្រើសទី២ របស់បីសាចក្រហម Manchester United ច្រើនជាងក្រុមណាណា ទាំងអស់ ព្រោះត្រឹមតែចំណាយកីឡាករឆ្នើមម្នាក់ Atletico Madrid អាចទទួលបានកីឡាករល្អៗ ពីររូបវិញ រួមមានដូចជា Ander Herrera និង Juan Mata ដែលសុទ្ធសឹងជាកីឡាករ សំខាន់ៗ។
ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United អាចនឹងទទួលបាន កីឡាករ Saul Niguez ពីក្រុម Atletico Madrid ជាក់ជាមិនខាន ដោយសារលក្ខខ័ណ្ឌ យ៉ាងល្អដែលបីសាចក្រហម ផ្តល់ឲ្យក្រុមជើងខ្លាំងអេស្ប៉ាញមួយនេះ។



មតិយោបល់