ព័ត៌មានបច្ចេកវិទ្យា

តោះមកមើលលក្ខណៈសម្បត្តិ iPhone X ដែលធ្វើឱ្យគ្រប់គ្នាលង់!

ក្រោយពីបែកធ្លាយលក្ខណ:សម្បត្តិជាច្រើនខែ រហូតដល់ប្រកាសចេញក្នុងខែកញ្ញាមក នៅទីបំផុត iPhone X (10) ត្រូវបានបើកឱ្យកម្ម៉ង់ទិញមុនជាផ្លូវការហើយ កាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងប្រទេសធំៗមួយចំនួន។

ទូរសព្ទដៃដែលច្នៃប្រឌិតឡើងដើម្បីអបអរខួបគម្រប់ ១០ ឆ្នាំនៃការវត្តមានរបស់វា គឺមានសមត្ថភាពខ្ពស់ និងទំនើបបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple ហើយតម្លៃក៏ខ្ពស់កប់ខ្លាំងណាស់ដែរ។ ទោះយ៉ាងនេះក្តី ក្រុមហ៊ុនអាមេរិកមួយនេះបានឱ្យដឹងថា iPhone X ត្រូវបានកម្ម៉ង់ដាច់អស់ពីក្នុងស្តុកដំបូងយ៉ាងឆាប់រហ័សជាងការរំពឹងទុក។

ដូច្នេះ ចង់ដឹងថា iPhone X មានលក្ខណ:ពិសេសបែបណា ទើបធ្វើឱ្យវាលក់ដាច់អស់លឿនដូច្នេះ សូមទស្សនាវីដេអូបង្ហាញពីក្រុមការងារសារព័ត៌មានរបស់គេហទំព័របរទេស Tomsguide នៅខាងក្រោម៖

 

 

មតិយោបល់