ព័ត៌មានកីឡា

Frank Lampard ​ខ្សែ​បម្រើ​ម្នាក់ ​គ្មាន​នរណា​អាច​ជំនួស​បាន​នៅ Chelsea

ខ្សែ​បម្រើ Frank Lampard ​ដែល​ជា​វិរបុរស​របស់​ក្រុម​ Chelsea ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ក្រោយ​ពី​ចូល​លេង​បាន​១១០១៩​ប្រកួត ​រក​បាន​៣០៣​គ្រាប់​និង​ឈ្នះ​ពាន​បាន​១៣​ពាន​រង្វាន់​ផ្សេង​គ្នា។

​Lampard ​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Chelsea ​ដោយ​រូបគេ​ជួយ​ក្លឹប​នេះ​ជា​ច្រើន ​ហើយ​អ្នក​គាំទ្រ​វិញ​ក៏​បាន​ចាត់ទុក​របស់​គេ​ជា​វិរបុរស​ទៅ​ហើយ តាំង​ពី​ផ្លាស់​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ​២០១៤​មក​ម្ល៉េះ។ ក្នុង​សម័យ​កាល​នេះ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កំពុង​តែ​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ហើយ ​ដោយ​បាន​បន្ត​ការ​ចូល​លេង​រហូត​ដល់​២១​ឆ្នាំ ​រក​បាន​៣០៣​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន ១០១៩​ប្រកួត​របស់​គេ។

កីឡាករ​ដឹង​សឹង​តែ​គ្មាន​នរណា​មាន​សមត្ថភាព​ស្មើ​ក្នុង​តំបន់​បម្រើ​របស់​ប្រវត្តិសាស្ត្រ​ Chelsea ​រូប​នេះ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​គ្នា​តាំង​ពី​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ម្ល៉េះ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពេល​ចូល​និវត្តន៍​ទៅ​សឹង​តែ​គ្រប់​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ជូន​ពរ​រូបគេ​។ ត្រឹម​វ័យ​៣៨​ឆ្នាំ​នេះ​ដែរ ​ Lampard ​បញ្ជាក់​ថា​វា​គ្រប់គ្រាន់​សម្រាប់​រូបគេ​ហើយ​ក្នុង​ការ​ចំណាយ​ពេល​លេង​បាល់ ​ហើយ​យក​ពេល​វេលា​នៅ​សល់​ខ្លះ​ដើម្បី​គ្រួសារ។

សូម​បញ្ជាក់​ថា​កីឡាករ​ខាង​លើ​នេះ ​លេង​ឱ្យ​ក្រុម​អាជីព​បាន​៩១៣​ប្រកួត ​រក​បាន​២៧៤​គ្រាប់ ខណៈ​ដែល​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​បង្ហាញ​ខ្លួន​បាន​១០៦​ប្រកួត និង​រក​បាន​២៩​គ្រាប់៕

មតិយោបល់