Chelsea ទិញយក David Luiz មកវិញក្នុងតម្លៃ៣២លានផោន

នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករនេះ ក្លឹប Chelsea បានសម្រេចចិត្តទិញយកខ្សែការពារ David Luiz ពីក្លឹប PSG មកវិញ ក្នុងតម្លៃខ្លួន៣២លានផោន។

ខ្សែការពារជម្រើសជាតិប្រេស៊ីលខាងលើនេះចាកចេញពីក្លឹប Chelsea កាលពីឆ្នាំ២០១៤កន្លងទៅ ដោយទៅលេងនៅបារាំងក្នុងតម្លៃខ្លួន៥០លានផោន ដែលជាតម្លៃបង្កើតកំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោក។ យ៉ាងណាមិញ នៅរដូវកាលថ្មីនេះ លោក Conte គ្រូបង្វឹករបស់ក្លឹប Chelsea បានសម្រេចចិត្តយករូបគេត្រលប់មកអង់គ្លេសវិញហើយ ដោយមានតម្លៃត្រឹមតែ៣២លានផោនប៉ុណ្ណោះ។

David Luiz 1

ក្លឹប PSG សម្រេចលក់កីឡាករវ័យ២៩ឆ្នាំខាងលើនេះគឺដោយសារតែលោក Unai Emery មើលឃើញថារូបគេបង្ហាញទម្រង់លេងមិនល្អនោះទេ ដោយកាលពីប្រកួតបើករដូវកាលបានស៊ុតចូលទីខ្លួនឯង ហើយថែមទាំងស៊ុតបាល់ប៉េណាល់ទីមិនចូលថែមទៀតផង៕

 

David Luiz 2David Luiz 4

មតិយោបល់