ក្រុម Tottenham Hotspur នឹងត្រូវធ្វើដំណើរទៅកាន់ ទឹកដី Old Trafford យប់នេះឭដោយមិនមានវត្តមាន របស់ខ្សែប្រយុទ្ធឆ្នើម Harry Kane ឡើយ។
បើតាមការឲ្យដឹងរបស់ BBC Sports បានឲ្យដឹងថា Tottenhm ច្បាស់ណាស់នឹងអវត្តមាន ខ្សែប្រយុទ្ធកំពូលរបស់ក្លិប Harry Kane ក្រោយពីកីឡាកររូបនេះ បានរងរបួសបន្តិចបន្តួច កាលពីជំនួបជាមួយហង្សក្រហម Liverpool កន្លងមក ដែលមិនអាចឲ្យកីឡាកររូបនេះ ចូលលេងបានឡើយ។ យ៉ាងណាវិញ លោក Pochettino ថ្វីបើសោកស្តាយ ដែល Kane មិនបានចូលលេង តែលោក នៅតែជឿជាក់ថា Spurs នឹងអាចឈ្នះការប្រកួតនេះ ដោយមិនចាំបាច់ មានវត្តមាន តារាស៊ុត ដ៍ឆ្នើមរូបនេះឡើយ។ ក៍ប៉ុន្តែ សម្រាប់ Harry Kane វិញ មានការខកចិត្តយ៉ាងខ្លាំង ព្រោះថា ខ្សែប្រយុទ្ធអង់គ្លេស ដែលពោរពេញដោយទេពកោសល្យរូបនេះ ចង់ជួយក្រុមក្នុងការប្រកួតជាមួយក្រុម បីសាចក្រហម Manchester United នេះ។ ម្យ៉ាងវិញទៀតនោះ ការប្រកួតនេះ គឺសំខាន់បំផុត សម្រាប់ Spurs ព្រោះថា ប្រសិនបើ Spurs ឈ្នះ Man Utd នោះ Spurs នឹងឡើងទៅឈរលេខ ២ក្នុងតារាងវិញ។
យ៉ាងណាក៍ដោយ ការអវត្តមាន ខ្សែប្រយុទ្ធ Harry Kane នេះ មិនមែនជារឿងល្អ សម្រាប់ Tottenham ឡើយ ខណៈបីសាចក្រហម Manchester United មិនមែនជាក្រុមអន់ឡើយ ដោយតំបន់ប្រយុទ្ធរបស់ Man Utd គឺមុតស្រួចណាស់ តម្រូវឲ្យ Tottenham ប្រយ័ត្នឲ្យមែនទែន។ ដូច្នេះហើយ Tottenham ត្រូវប្រយ័ត្នយ៉ាងខ្លាំង ក្នុងការប្រកួតនេះ ព្រោះថាពួកគរច្បាស់ណាស់នឹងអវត្តមាន ខ្សែប្រយុទ្ធឆ្នើម Harry Kane ដែលជាតារាស៊ុត របស់ពួកគេ។




មតិយោបល់