ព័ត៌មានកីឡា

Man City ត្រៀមចរចារជាថ្មី ជាមួយ Iniesta

លោក Pep Guadiola គ្រូបង្វឹកក្រុមជើងឯក​ Premier League មេឃខៀវ Manchester City កំពុងតែរៀបចម្ការចរចារមួយ ដើម្បីនាំយកអតីតកូនក្រុម​របស់លោកមួយរូប មកកាន់ Etihard នៅរដូវកាលក្រោយនេះ។

ថ្វីដ្បិតតែក្លិបបាល់ទាត់ក្នុងប្រទេសចិន កំពុងមមាញឹក ក្នុងការតាមប្រមាញ់យក Andres Iniesta តាមរយ:លក្ខខណ្ឌប្រសើរមួយចំនួនក្តី តែនៅមិនទាន់មានការដោះដូរណាមួយចេញជារូបរាងនៅឡើយទេ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Pep Guadiola ចង់បាន Andres Iniesta មកកាន់ Manchester City ក្នុងពេលឆាប់ៗនេះ យ៉ាងខ្លាំង។ ការចង់បាន Iniesta នេះដែរ លោក Pep Guadiola ចង់យក​កីឡាករឆ្នើមអេស្ប៉ាញរូបនេះ មកជំនួសតំណែងជាគ្រូជំនួយរបស់ក្លិប ពី Mikel Arteta ដែលត្រៀមចាកចេញទៅដឹកនាំក្រុមកាំភ្លើងធំ Arsenal ។ លោក Pep ជឿជាក់ថា Iniesta ច្បាស់ជាចាប់អារម្មណ៍ចំពោះ អាជីពថ្មីនេះ ថ្វីបើមិមអាចធ្វើឲ្យ កីឡាករអេស្ប៉ាញរូបនេះ ល្បីល្បាញដូចការលេងបាល់ទាត់ តែវានឹងក្លាយជាបទពិ​សោធន៍ថ្មីមួយ សម្រាប់ Iniesta ផងដែរ ដើម្បីឈានទៅដល់ការចាប់អាជីពជា​គ្រូ​បង្វឹកនៅថ្ងៃអនាគត់។

ក៍ប៉ុន្តែ ការចង់បាន Andres Iniesta នេះដែរ លោក Pep Guadiola អាចប្រឈមជាមួយក្រុមនៅចិន ព្រោះថាក្លិបចិន បានផ្តល់តម្លៃពលកម្ម​ខ្ពស់ហើយ ព្រមទាំងយល់ព្រមទិញផលិតផលស្រារបស់ កីឡាករអេស្ប៉ាញរូបនេះ​ទៀត ជាហេតុធ្វើឲ្យ Iniesta អាចចាប់អារម្មណ៍ចង់ទៅចិន ច្រើនជាងផ្លាស់មកធ្វើ​គ្រូជំនួយជាមួយ Manchester City ។

មតិយោបល់