ព័ត៌មានកីឡា

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ទទួលស្វាគមន៍ ខេមបូឌានថាយហ្គឺរ នៅល្ងាចនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៃសប្តាហ៍ទី ១៩ រវាង ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ខេមបូឌានថាយហ្គឺរ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ លើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

គិតត្រឹមសប្តាហ៍ទី ១៩នេះ ភ្នំពេញក្រោន កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយប្រកួត ១៨ លើក កន្លងមកឈ្នះ ៩ដង ស្មើ ៥ដង និងចាញ់ ៤ដង មាន ៣២ ពិន្ទុក្នុងដៃ ខណ:ដែលក្រុមភ្ញៀវ​ ឆ្លងកាត់ ១៨ប្រកួតដូចគ្នា ដោយឈ្នះ ៧ដង ស្មើរ ៧ដង និងចាញ់ ៣ដង ដោយមាន ២៨ ពិន្ទុក្នុងដៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ហើយក្រុមទាំងពីសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីឈានទៅកាន់ដំណែង កំពូលតារាងទាំងបួន។

ប្រវត្តជួបគ្នាកាលពីជើងទី១ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នាទឹកដីកីឡដ្ឋានខេត្តសៀមរាប ដែល ខេមបូឌានថាយហ្គឺរ ជាម្ចាស់ផ្ទះបានត្រឹមស្មើគ្នាជាមួយ ភ្នំពេញក្រោន ដោយលទ្ធផល ២ទល់២។ រង់ចាំមើលថាតើក្រុមទាំងពីរ ចែកគ្នាម្នាក់ ១ពិន្ទុ ដូចលើកមុន ដែរទេល្ងាចនេះ?

មតិយោបល់