មនុស្សមួយចំនួនបានសារភាពថា ពួកគេមានទម្លាប់ទទួលទានទឹកក្រូចសូដា ច្រើនជាងទឹករាល់ថ្ងៃ បើទោះបីជាដឹងពីផលប៉ះពាល់ដល់សុខភាពយ៉ាងណាក៏ដោយ។ នៅក្នុងទឹកក្រូចសូដា ១កំប៉ុង មានផ្ទុកជាតិស្កររហូតដល់ទៅ ១០ស្លាបព្រាកាហ្វេ និងជាតិអាស៊ីត phosphoric ដែលអាចប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយកសារធាតុកាល់ស្យូម ដែលបង្កឲ្យមានជំងឺពុកឆ្អឹង។
ទឹកក្រូចសូដា ក៏មានផ្ទុកជាតិស្ករសិប្បនិម្មិត ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ ហើយប្រសិនបើអ្នកប្រើប្រាស់យូរអង្វែងអាចបង្កឲ្យកើតមានជំងឺ ស្ពឹកស្រពន់ ដុំសាច់ក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវអារម្មណ៍។
លើសពីទៅទៀត ទឹកក្រូចសូដា មានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចបង្កទៅជាជំងឺមហារីកសុដន់ ចង្វាក់បេះដូងមិនប្រក្រតី សម្ពាធឈាមខ្ពស់ និងរោគដ៏មានគ្រោះថ្នាក់ផ្សេងទៀត។
ដូច្នេះអ្នកត្រូវចាំថា ទឹកក្រូចសូដា មិនមែនជាអាហារបំប៉ន ឬជាអាហារសម្រន់នោះទេ ផ្ទុយទៅវិញ កម្រិតនៃជាតិសូដ្យូម ជាតិស្ករ និងជាតិកាហ្វេអ៊ីនខ្ពស់ អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ហើយប្រសិនបើអ្នកប្រើប្រាស់រយៈពេលយូរ អាចកើតជំងឺដ៏មានគ្រោះថ្នាក់ផ្សេងៗជាច្រើន៕
ប្រភព៖ soha
មតិយោបល់