គ្រូបង្វឹកបារាំង លោក Zinedine Zidane អាចនឹងរបូតតំណែង នៅក្រុមស្តេចស Real Madrid មុនបញ្ចប់រដូវកាលនេះ ប្រសិនបើ លោកមិនអាចដឹកនាំក្រុមឲ្យមានភាពល្អប្រសើរជាងមុនទេនោះ។
បើតាមអ្នកសារពត៌មាន ក្នុងប្រទេសអេស្ប៉ាញលោក Raphael Honigstein បានចុះសរសេរចុះផ្សាយថា លោក Zidane កំពុងតែដើរតាមគន្លងរបស់លោក Carlo Ancelotti ហើយ ក្នុងរដូវកាលនេះ ក្នុងការប្រឈមបាត់បង់តំណែង ជាគ្រូបង្វឹកនៅក្រុម Real Madrid ក្នុងពេលឆាប់ៗនេះ។ អ្នកសារពត៌មានខាងលើនេះ បាននិយាយថា នៅ Real Madrid គេមិនដែលគិតពីគុណសម្បត្តិរបស់គ្រូបង្វឹករូបណាឡើយ មិនថាគ្រូបង្វឹកនោះ ធ្លាប់ដឹកនាំក្រុមឈ្នះពានច្រើនឡើយ ឲ្យដឹកនាំក្រុមរាងធ្លាក់បន្តិចនោះ ច្បាស់ណាស់ នឹងរបូតតំណែងជាក់ជាមិនខាន។
លោកបានបន្តទៀតថា មិនបាច់និយាយពីគ្រូបង្វឹកមុនៗ ឡើយដែលធ្លាប់ជួយឲ្យ Real Madrid ឲ្យទទួលបានជោគជ័យ សូម្បីលោក Carlo Ancelotti ដែលបានជួយ Real Madrid ឲ្យឈ្នះពាន Champion League ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយកន្លងមកនេះ ក៍ត្រូវបានបណ្តេញចេញ មុនកុងត្រាដែរ នៅពេលដឹកនាំ Real Madrid មិនបានល្អនោះ។ ហេតុនេះហើយ សម្រាប់លោក Zinedine Zidane វិញកំពុងតែដើរតាមគន្លងនេះហើយ ព្រោះថារដូវកាលនេះ Real Madrid ថ្វីត្បិតតែលេងល្អ នៅ Champion League តែនៅ Laliga វិញ គឺកំពុងតែត្រដាបត្រដួសយ៉ាងខ្លាំង លេងមិនឈ្នះសូម្បីតែក្រុម ទើបប្រមូតឡើងថ្មី។
យ៉ាងណាវិញ នៅមិនទាន់មានប្រតិកម្មណាមួយពីសំណាក់ក្រុម Real Madrid ឡើយ មកទល់ពេលនេះ តែសម្រាប់លោក Raphael Honigstein ជឿជាក់ថា មិនយូរទេ ប្រសិនបើលោក Zidane មិនអាចកែប្រែស្ថានការណ៍ នៅ Laliga ឲ្យបានល្អទេនោះ ច្បាស់ណាស់ ដើរតាមគន្លងចាស់របស់លោក Carlo Ancelotti ជាក់ជាមិនខាន តែបើលោក អាចធ្វើបាននោះ តំណែងរបស់លោក នឹងមិនរបូតឡើយ។
មតិយោបល់