ខ្សែការពារដ៍ឆ្នើម និងជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid កីឡាករ Sergio Ramos បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុមស្តេចស Real Madrid រហូតដល់ឆ្នាំ ២០២១។
សម្រាប់អ្នកគាំទ្រ Real Madrid ទាំងអស់ នេះគឺជាដំណឹងដ៍ល្អ ដែលប្រធានក្រុមដ៍ឆ្នើម និងជាខ្សែការពារ ប្រកបដោយថាមពល Sergio Ramos បានបន្តកុងត្រាថ្មីជាមួយក្លិប។ បើតាមការចុះផ្សាយរបស់ប្រភព Marca បានឲ្យដឹងថា Ramos បានយល់ព្រមបន្តកុងត្រាថ្មី ដល់ឆ្នាំ ២០២១ មានន័យថា ៤ឆ្នាំជាងទៀត ដែល កីឡាករអេស្ប៉ាញដ៍ឆ្នើមរូបនេះបន្តនៅ Bernabeu ។ ជាការពិតណាស់ Sergio Ramos មិនត្រឹមតែជាប្រធានក្រុម Real Madrid ប៉ុណ្ណោះឡើយ កីឡាកររបនេះ គឺជាខ្សែការពារដ៍រឹងមាំ មានភាពរហ័សរហួន និងពូកែកាត់បាល់ពីដៃគូម្ខាងណាស់។ មិនតែប៉ុណ្ណោះ Ramos បានចូលរួមចំណែកជាច្រើន ក្នុងការការពារជើងខាងក្រោមរបស់ Real Madrid ឲ្យមានភាពរឹងមាំ តាមរយៈការចាប់ដៃគូជាមួយ មិត្តរួមក្រុមជាច្រើនរូបទៀត។ មិនត្រឹមតែពូកែការពារឡើយ Ramos ក៍ជាកីឡាករដែលឧស្សាហ៍រកគ្រាប់បាល់បានដែរ ព្រមទាំងជាតារាសំណាងរបស់ Real Madrid ។
គួរបញ្ជាក់ផហងដែរថា កាលពីប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុម Atletico Madrid នៅ Champion League កាលពីឆ្នាាម ២០១៤ Ramos គឺជាតារាសំណាងដែលតែតតាមស្មើ នៅម៉ោងបន្ថែមឲ្យក្រុម Real Madrid រហូតអាចធ្វើឲ្យ Real រកគ្រាប់បាល់ ៣គ្រាប់បន្ថែមទៀត នៅម៉ោងបន្ថែម ១៥នាទី ២ដង។ ម្យ៉ាងវិញទៀត នៅការប្រកួតផ្តាច់ព្រ័ត្រ Champion League ម្តងទៀតជាមួយក្រុម Atletico Madrid នៅឆ្នាំ ២០១៥ Sergio Ramos នៅតែជាអ្នករកគ្រាប់បាល់ឲ្យក្រុម Real Madrid ដដែល។ ដូច្នេះហើយ វត្តមានរបស់ Sergio Ramos ជាមួយក្រុម Real Madrid បន្តទៀតនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការឈ្នះពានបន្តទៀត ជាមួយ Real Madrid ។
មតិយោបល់