ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នាជាមួយ អាសុីអឺរ៉ុប យូណាយធីត

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកួតមិត្តភាពស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត ដោយលទ្ធផល ២ ទល់ ២ កាលពីម្សិលមិញ នាកីឡដ្ឋាន AEU Field ។

ការប្រកួតមិត្តភាពលក្ខណៈកម្តៅសាច់ដុំនេះ ធ្វើឡើងសម្រាប់ស្ទាបស្ទង់សមត្ថភាពកីឡាកររវាង ក្រុមទាំងពីរ អំពីកីឡាករថ្មីៗ របស់ខ្លួនដែលទើបបានចុះកិច្ចសន្យា ក៏ដូចជាកំពុងធ្វើតេស្ត ដើម្បីត្រៀមក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ មកដល់នាដើមខែ មិនា ខាងមុខ។

នៅក្នុងការប្រកួតកន្លងមកនេះ ព្រះខ័នរាជស្វាយរៀង ហាក់បីដូចជាធ្វើមិនសូវបានល្អឡើយ ដោយតែងតែទទួលបរាជ័យ ហើយពេលស្មើជាមួយ អាសុីអឺរ៉ុប ទៀត ដោយក្រុមម្ចាស់ផ្ទះនេះ កំពុងតែខ្វះខានកីឡាករផងនោះ៕

មតិយោបល់