ព័ត៌មានកីឡា ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ីម៉ាក់ គ្រោងនាំកីឡាករ៥នាក់បន្ថែម មកពង្រឹងក្រុមនៅជុំទី២

ភ្នំពេញៈ ក្លឹបបាល់ទាត់ស៊ីម៉ាក់ យូណាយធីត បានបង្ហើបពីគម្រោងនាំយកសមាជិកថ្មី៥នាក់ បន្ថែម មកពង្រឹងក្រុមនៅជុំទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា ដោយរំពឹងថា ក្លឹបនឹងបញ្ចប់រដូវកាលដោយចំណាត់ថ្នាក់ប្រសើរជាងឆ្នាំមុន។

ពីពហុកីឡដ្ឋានជាតិ កាលពីពេលថ្មីៗនេះ គ្រូបង្វឹក ស៊ុម វណ្ណា រៀបរាប់ថា ថ្នាក់ដឹកនាំស៊ីម៉ាក់ បានសម្រេចរួចហើយថា នឹងនាំខ្សែបម្រើ២នាក់ពីជប៉ុន និងបារាំង ហើយស្វែងរកខ្សែប្រយុទ្ធបរទេសក្នុងស្រុកម្នាក់ និងខ្សែបម្រើសញ្ជាតិខ្មែរមួយចំនួនទៀត។«ការនាំចូលកីឡាករផ្សេងៗ យើងត្រៀមរួចហើយ គឺថ្នាក់ដឹកនាំដូចជាលោក មួន វាសនា លោក ហេង រតនា»។

លោកបានមានប្រសាសន៍ថា «យើងនឹងដឹកនាំកីឡាករល្អៗដែលមកពីទី១ មកពីជប៉ុនយើងនឹងយកខ្សែបម្រើពីជប៉ុន ហើយមួយទៀតយើងនឹងយកមកពីបារាំងម្នាក់ទៀត។ ហើយមួយទៀតយើងរើសកីឡាករបរទេសក្នុងស្រុកហ្នឹង ខ្សែប្រយុទ្ធ និងកីឡាករក្នុងស្រុកម្នាក់ទៀត ជាខ្សែបម្រើស្តាំ ហើយសូម្បីតែកីឡាករខ្មែរយើងនឹងផ្លាស់ប្តូរ៤ ទៅ៥នាក់ផងដែរ»

បើដូចការគ្រោងទុក គ្រូកាន់បរិញ្ញាប័ត្រកីឡាពីប្រទេសគុយបារូបនេះបង្ហាញសុទិដ្ឋិនិយមថា ស៊ីម៉ាក់ នឹងមានសក្តានុពលប្រកួតប្រជែង ខ្លាំងជាងមុនទ្វេដងក្នុងលីគ ហើយនឹងអាចជួយស្ថាប័នខ្លួនផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ តាមរយៈបាល់ទាត់កាន់តែទូលំទូលាយ។

ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៨នេះ ស៊ីម៉ាក់ កំពុងឈរចំណាត់ថ្នាក់ទី៧ មាន៧ពិន្ទុ ពីការប្រកួតឈ្នះ២ ស្មើ១ ចាញ់៥៕

photo_2016-05-27_12-37-59photo_2016-05-27_12-37-57

មតិយោបល់