កីឡាករជើងចាស់អូស្ត្រាលី Tim Cahill អាចនឹងខកខានការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុមជម្រើសជាតិ ហុងឌូរ៉ាស បន្ទាប់ពីរងរបួសកជើងពេលលេងឲ្យ Melbourne City បរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Sydney FC កាលពីថ្ងៃសុក្រ។
Cahill បានប្តូចេញពីទីលានបន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ២៥នាទី ប៉ុណ្ណោះ ក្រោយមានបញ្ហាកជើងរបស់គេ ក្នុងការប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពារ Jordi Buijs របស់ក្រុម Sydney FC ។ តាមសេចក្តីថ្លែងការណ៍របស់ FFA កាលពីថ្ងៃសៅរ៍ បាននិយាយថា Cahill ព្រាបាលដោយកាំរស្មីអ៊ិច នៅថ្ងៃសុក្រ និងបន្តការស្កេន MRI នៅថ្ងៃសៅរ៍ ដើម្បីកំណត់ពីទំហំនៃការរងរបួស។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះ មានភាគរយតិចណាស់ក្នុងការជួយក្រុមជម្រើសជាតិ អូស្ត្រាលី ។
ក្រុមជម្រើសជាតិ អូស្ត្រាលី គ្រោងនឹងធ្វើដំណើរទៅ ហុងឌូរ៉ាស នៅថ្ងៃអាទិត្យនេះ មុនការប្រកួតជើងទី ០១ វគ្គជម្រុះ World Cup នៅថ្ងៃទី ១០ ខែវិច្ឆិកា មកដល់៕
មតិយោបល់