ក្រុមបាល់ទាត់ជើងខ្លាំងអេស្ប៉ាញ Barcelona បានត្រៀមខ្លួនរួចរាល់ហើយដើម្បីទិញកីឡាករ Philippe Coutinho ហើយបានត្រៀមទឹកប្រាក់ចំនួន ១២០ លានផោនក្នុងមួយផោន នេះបើតាមកាសែត The Times បានចុះផ្សាយ។
បន្ទាប់ពីបានបាត់បង់ខ្សែប្រយុទ្ធឆ្នើម Neyma ទៅកាន់ក្រុម Paris Saint-Germain នៅប៉ុន្មានសប្តាហ៍មុន។ ក្រុមអ្នកមានបុណ្យបានតាមចែរចូវ Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ដែលធ្លាប់ឲ្យថ្លៃ ៧២ ផោនកាលពីខែមុន តែត្រូវក្រុមរបស់អង់គ្លេសច្រានចោលភ្លាមៗ។ ប្រធានក្លិបហង្សក្រហមកំពុងចង់ធ្វើឱ្យខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះក្លាយជាកីឡាករថ្លៃបំផុតទី ២ នៅលើពិភពលោក ខណៈដែលមិនចង់លក់ក្នុងតម្លៃណាមួយឡើយ។ ក៏ប៉ន្តែខ្សែប្រយុទ្ធប្រេសុីលមានបំណងចង់ទៅកាន់ Barcelona ដែរ ដែលធ្វើឲ្យ Liverpool ពិបាកហាមឃាត់ជាខ្លាំង។
ដូចឆ្នេះហើយមន្ត្រីរបស់ក្លិប Liverpool គិតថា Coutinho អាចនឹងផ្លាស់ប្តូរនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ខណៈដែលព្រោះពួកគេបានត្រៀមកីឡាករមកជំនួសរួចហើយដូចជាកីឡាករ Naby Keita របស់ក្រុម RB Leipzig ក៏ដូចជា Virgil van Dijk របស់ក្រុម Southampton ផងដែរ។
សូមបញ្ជាក់ថា Coutinho ដែលមានតម្លៃត្រឹមតែ ៨ លានផោននៅពេលដែលគាត់ផ្លាស់មកពីក្លិប Inter Milan កាលពីឆ្នាំ ២០១៣ ប៉ុន្តែបើសិនជាផ្លាស់ប្តូទៅទឹកដីអេស្ប៉ាញគាត់អាចនិងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតជាងគេលេខ២ នៅលើពិភពលោក។
មតិយោបល់