ព័ត៌មានកីឡា

ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង African All Stars មុននេះបន្តិច

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលបរាជ័យក្រោមថ្វីជើង African All Stars ដែលប្រកបអាជីពនៅស្រុក ដោយលទ្ធផល ១ទល់២ ក្នុងជំនួបមិត្តភាពក្រៅផ្លូវការ នាពហុកីឡដ្ឋានជាតិ មុននេះបន្តិច។

នៅក្នុងការប្រកួតនេះគឺធ្វើឡើងចំនួន ៣វគ្គ ក្នុងមួយវគ្គ ៣០នាទី។ ត្រឹមតែរយៈពេល ៨នាទី កីឡាករ KIPSON របស់ក្លិបណាហ្គាវើល រកបានមួយគ្រាប់នាំមុខ ក្រុមគោព្រៃ ១ទល់០ ហើយ African All Stars នៅតែបន្តដាក់សំពាធមកលើជម្រើសជាតិកម្ពុជា ប៉ុន្តែមិនមានគ្រាប់បាល់ឡើយ រហូតឈានដល់វគ្គទី៣ ខ្សែបម្រើប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង ប្រាក់ មន្នីឧត្តម តាមបានស្មើមកវិញ មិនបានប៉ុន្មាននាទីផងកីឡាករមាឌធំ TIMOTHY របស់ក្លិបខេមបូឌានថាយហ្គឺរ រកបានគ្រាប់បន្ថែម ឲ្យក្រុម African All Stars ហើយលទ្ធផល ២ទល់១ រក្សារហូតចប់ការប្រកួត។

គួររំលឹកផងដែរថា​ ក្នុងជំនួបមិត្តភាពនេះគឺសម្រាប់ត្រៀមប្រកួតជាមួយ ហ្សកដានី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅថ្ងៃទី១៤ ខែវិច្ចិកា នឹងមិត្តភាពអន្តរជាតិជាមួយ មីយ៉ាន់ម៉ា នាថ្ងៃទី ០៩ វិច្ចិកានេះ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០ នាទីល្ងាចទាំងអស់៕

មតិយោបល់