ភ្នាក់ងាររបស់កីឡាករ Ramires បានបង្ហើបឱ្យដឹងថាអតីតតារាឆ្នើមរបស់ Chelsea រូបនេះត្រូវបានក្លឹបកំពូលៗ ជាច្រើនក្នុងពិភពលោកចង់បាន។
លោក Luis Carlini ដែលជាភ្នាក់ងារបានប្រាប់ GloboEsporte ថា៖ “ក្លឹបចំនួន ១០ ក្នុងចំណោមកំពូលទាំង ១០ នៅលើពិភពលោកបានទាក់ទងមក ប៉ុន្តែខ្ញុំមិនអាចនិយាយច្រើនជាងនេះទេ” ។ “ការចាប់អារម្មណ៍នេះគឺជា លក្ខណៈជាផ្លូវការ។ Ramires នឹងមិនមានតំលៃថោកនោះទេ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់លោក Fabio Capello »។
“សម្រាប់កិច្ចព្រមព្រៀងដើម្បីទទួលបានកីឡាករ Ramires នេះក្លិបទាំងនោះត្រូវតែប្រកួតប្រជែង ដេញថ្លៃគ្នា រវាងភាគីទាំងអស់។ វាជិតដល់រដូវកាលផ្ទេរកីឡាករហើយ គឺនៅខែមករា ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ក្លិបណាទេ “។
កាលពីមុនរបាយការណ៍ក្នុងប្រទេសអ៊ីតាលីបានលើកឡើងថា Inter Milan កំពុងចរចាជាមួយនឹងក្រុម Jiangsu Suning អំពីកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែបម្រើប្រេស៊ីលនេះ។ ទោះជាយ៉ាងណាក្រុម Super League របស់ប្រទេសចិនបានបដិសេធពាក្យចចាមអារាមទាំងនោះ៕
មតិយោបល់