ព័ត៌មានកីឡា

PSG ដោះដូរ Pastore និងអ្នកចាំទី Oblak ជាមួយក្រុម Atletico Madrid

ក្រុមអ្នកមានបារាំង Paris Saint Germain បានត្រៀមខ្លួន រួចជាស្រេច ក្នុងការដោះដូរ ខ្សែបម្រើ Jivier Pastore ជាមួយនឹងអ្នកចាំទី Lure Oblak ជាមួយក្រុម Atletico Madrid នៅខែមករាខាងមុខនេះ។

ការទិញកីឡាករ ជាច្រើនរូបរបស់ក្រុម Paris Saint Germain នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយក្រុមបារាំងមួយនេះ នៅតែបន្តតាមប្រមាញ់ កីឡាករ ជាច្រើនទៀត។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ របស់ AS បានឲ្យដឹងថា ក្រុម Paris Saint Germain បានសម្រេចចិត្តយកខ្សែបម្រើអាហ្សង់ទីន ដ៍ឆ្នើម Jivier Pastore ដើម្បីនាំយកមកវិញ នូវអ្នកចាំទី Lure Oblak ពីក្រុម Atletico Madrid នៅខែមករាខាងមុខនេះ។

តាមពិតក្រុម Paris Saint Germain ចង់បានអ្នកចាំទី Oblak ក្នុងពេលនេះណាស់ តែដោយសារក្រុម Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករចូល ដែលជាហេតុនាំឲ្យ ក្រុមអេស្ប៉ាញមួយនេះ មិនអាចលក់កីឡាករចេញបានឡើយ។ យ៉ាងណាវិញ ក្រុមអ្នកមានបារាំង PSG នៅតែមិនព្រមចុះចាញ់ ក្នុងការតាមប្រមាញ់ Oblak ឡើយ ដោយសុខចិត្តរង់ចាំ រហូតដល់ពិន័យរបស់ក្រុម Atletico Madrid រួចផុតសិន។

ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Paris Saint Germain នឹងធ្វើការផ្លាស់ប្តូរ រវាង Jivier Pastore ដើម្បីនាំយក Lure Oblak មកកាន់ League1 របស់បារាំង។

Lure Oblak Jivier Pastore

មតិយោបល់