ក្រុមបាល់ទាត់ជម្រើសជាតិ ហ្សកដានី នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ស្អែកនេះ នៅវេលាម៉ោង ៨:៤៥ នាទីយប់ ដើម្បីមកធ្វើប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFC Asian Cup វគ្គជម្រុះក្នុងពូល C នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។
ការមកដល់នេះ ពោលគឺមួយថ្ងៃមុន ជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី០៩ ខែវិច្ចិកា។ ដូច្នេះហើយ ហ្សកដានី អាចមកទស្សនាទម្រង់លេងក៏ដូចជាមើលជើងកីឡាករណាដែលឆ្នើមនៅក្នុងក្រុមគោព្រៃ ដើម្បីដឹកពីចំណុចខ្លះខាត នឹងងាយស្រួលក្នុងការយកឈ្នះ។ រយៈពេលមកដល់មុន ៦ថ្ងៃនេះ គឺសម្រាប់កីឡាករទាំង ២៤រូប របស់ ហ្សដានី ធ្វើការហ្វឹកហាត់ដើម្បីសម្របតាមអាកាសធាតុក្នុងប្រទេសកម្ពុជា។
សូមរំលឹងផងដែរថា គោព្រៃ ធ្លាប់បរាជ័យម្តងមកហើយនៅទឹកដី ហ្សដានី ដោយលទ្ធផល ៧ទល់០ ក្នុងជំនួបពានរង្វាន់ AFC Asian Cup វគ្គជម្រុះក្នុងពូល C នេះ៕
មតិយោបល់