ព័ត៌មានកីឡា

Chelsea ត្រៀមចំណាយធំ ក្នុងការចរចារជាមួយក្រុម Dortmund ដើម្បីទិញយក ខ្សែប្រយុទ្ធ Aubameyang

ថ្មីៗនេះ ក្រុមតោខៀវ Chelsea បានដាក់សំណើរទៅកាន់ក្រុម Dortmund ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ ក្នុងការនាំយកខ្សែប្រយុទ្ធដ៍ឆ្នើម Pierre-Emerick Aubameyang។

ក្រុម Chelsea ក្នុងរដូវកាលនេះ បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការបរាជ័យ ទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្រុម Everton ។ យ៉ាងណាក៍ដោយ Chelsea បានងាកមករក ការចាប់អារម្មណ៍ លើខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ហើយ នាពេលនេះ ក្រុមម្ចាស់ជើងឯក Premire League មួយនេះ កំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ក្រុម Dortmund ។ តាមរបាយការណ៍ ដែលទទួលបានពីប្រទេសអាឡឺម៉ង់ បានឲ្យដឹងថា ក្រោយពីមានភាពស្ងប់ស្ងាត់ ដែលក្រុម Paris Saint Germain ចង់បាន Aubameyang នោះក្រុម Chelsea បានចាប់ផ្តើមទាក់ទង ជាមួយខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ។ កាសែត AS បានឲ្យដឹងថា ក្រុម Chelsea ត្រៀមចំណាយទឹកប្រាក់ប្រមាណជា ៦២លានផោន ក្នុងការនាំយក Aubameyang ។ បើប្រៀបធៀប តម្លៃខ្លួនរបស់ Aubameyang ជាមួយនឹង Morata ឃើញថា Aubameyang មានតម្លៃថោកជាង ដែលជាលទ្ធផលយ៉ាងប្រសើរសម្រាប់ក្លិប ក្នុងការនាំយកកីឡាកររូបនេះ។

គួរបញ្ជាក់ផងដែរថា Pierre-Emerick Aubameyang ស៊ុតបាន ៤០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនបាន ៤៦លើកឲ្យក្រុម Dortmund កាលពីរដូវកាលមុន ក្នុងការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ដូច្នេះហើយ ក្រុមតោខៀវ Chelsea ច្បាស់ជាព្យាយាម នាំយក ខ្សែប្រយុទ្ធម៉ារុក Aubameyang ឲ្យបានក្នុងពេលឆាប់ៗនេះ។

មតិយោបល់