ក្រុម Buriram United បានគ្រងតំណែងជើងឯកក្របខ័ណ្ឌ Thai League ជាលើកទី ៤ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានយកឈ្នះជ័យជម្នះក្នុងដី ៤-០ លើក្រុម BEC Tero Sasana ។
កីឡាករ Jaja Coelho រកបាន ២គ្រាប់ម្នាក់ឯងឲ្យក្រុម Buriram ដោយការស៊ុតបញ្ចូលនៅនាទីទី ០៦ នឹង ២០ ខណៈដែល Diogo Luis Santo បានទាត់បាល់ ១១ម៉ែត្រមួយគ្រាប់នៅនាទី ១៤ ហើយគ្រាប់ចុងក្រោយរកបានដោយកីឡាករ Suchao Nutnum នៅនាទីទី ៦១ ដែលធ្វើឲ្យ Buriram United គ្រងជើងឯក Thai League T1។
មុនពេលការប្រកួត Buriram បាននាំមុខ ១១ពិន្ទុ ច្រើនជាងក្រុមការពារតំណែងជើងឯក Muangthong United ពោលគឺមាន ៧៧ពិន្ទុ។ ទន្ទឹមនឹងនេះដែរ Muangthong United បានរងបរាជ័យក្នុងលទ្ធផល ១-២ ក្រោមថ្វីជើង Udon UMT ៕
មតិយោបល់