ក្រុមបីសាចក្រហម Manchester United ហាក់ធ្វើមិនបានល្អឡើយ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាពេលកន្លងមកនេះ ដោយមិនទាន់ស្គាល់ឈ្នះការប្រកួតណាមួយក្នុងការលេង ៩០នាទីពេញឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា លោក Jose Mourinho បានខកចិត្តយ៉ាងខ្លាំងចំពោះកូនក្រុមរបស់លោក ដែលធ្វើមិនបានល្អ ក្នុងការប្រកួតកន្លងមកនេះ។ ក្នងនោះដែរ បុរសដែលមានរហស្សនាមថា Special One រូបនេះ បានប្រាប់សារពត៌មានថា÷ ទម្រង់លេងដែលលោកឲ្យកូនក្រុមលេង មិនមែនអន់ឡើយ តែកូនក្រុមរបស់លោក ដូចជាមិនស្តាប់អ្វីដែលលោកបានប្រាប់ឡើយ ពួកគេលេងតាមអ្វីដែលពួកគេចង់ ហើយបោះចោលអ្វីដែលលោកបានប្រាប់។ ដោយសារកាធ្វើបែបនេះហើយ ទើបក្រុមបីសាចក្រហម Manchester United បែរជាធ្វើមិនបានល្អ ក្នងការប្រកួតកន្លងមកនេះ ជាហេតុធ្វើឲ្យលោក Mourinho រងការរិះគន់យ៉ាងចាស់ដៃ។
យ៉ាងណាក៍ដោយ លោក Jose Mourinho បាននិយាយទៀតថា នៅរដូវកាលនេះ Man Utd នឹងប្រដ់សើរជាងរដូវកាលមុន ពោលលោកនឹងធ្វើឲ្យក្លិបឈ្នះពាន Premier League ព្រោះថាការប្រកួតមិត្តភាពលោកប្រើភាគច្រើនសុទ្ធតែយុវជនប៉ុណ្ណោះ ខណៈកីឡាករឆ្នើមៗរបស់ក្លិបមិនទាន់បង្ហាញសមត្ថភាពនៅឡើយទេ។

មតិយោបល់