ព័ត៌មានកីឡា

Man Utd​ កំពុងបារម្ភខ្លាចលោក Mourinho ចាកចេញនៅខែមករាខាងមុខនះ

ក្រុមបីសាចក្រហម Manchester United កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចលោក Jose Mourinho ចាកចេញទៅកាន់ ក្រុម Paris Saint Germain នៅខែមករាខាងមុខនេះ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា បន្ទាប់​ពីក្រុម Paris Saint Germain បានទាក់ទងលោក Jose Mourinho ឲ្យទៅដឹកនាំក្លិបបាល់ទាត់បារាំងមួយនេះ បាន​ធ្វើឲ្យក្រុម បីសាចក្រហម Manchester United ព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ ចំពោះលោក Jose Mourinho វិញ ក៍មិនទាន់បានបន្តកុងត្រាថ្មី បន្ថែម​ជាមួយ Man Utd នៅឡើយទេ ខណ:កុងត្រារបស់លោក ជិតផុតផងដែរនោះ។ យ៉ាងណាវិញ Man Utd កាន់តែមានការព្រួយបារម្ភ​ ព្រោះថា Paris Saint Germain បានផ្តល់លក្ខខ័ណ្ឌល្អប្រសើរច្រើនដល់លោក Jose Mourinho ជាពិសេសនោះ គឺការបើកដៃឲ្យគ្រូបង្វឹករូបនេះ ចាយលុយទិញកីឡាករតាមចិត្ត។

ថ្វីបើលោក Mourinho មិនទាន់ជួយឲ្យក្រុមបីសាចក្រហម Manchester United ឈ្នះពាន Premier League ក៍ដោយ តែលោកបានជួយឲ្យឈ្នះពាន២ហើយ ក្រោមការដឹកនាំ១រដូវកាលកន្លងមក រួមមាន Community Shield និង UEFA Europa League ខណរដូវកាលនេះ Man Utd មិនទាន់របូតពានណាមួយ​នៅឡើយទេ ដោយស្ថិតក្នុងការប្រកួតប្រជែងទាំងអស់។ ម្យ៉ាងវិញទៀត ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញពី Man Utd មក មានតែលោក Jose Mourinho ឡើយ ដែលដឹកនាំ Man Utd ជោគជ័យជាងគេ ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United នឹងព្យាយាមលួងលោម មិនឲ្យ លោក​ Jose Mourinho ចាកចេញពី Old Trafford ឡើយ ខណ:រដូវកាលនេះ Man Utd មានការរីកចម្រើន ដូចជំនាន់មុនទៅហើយ ខណ:ការរកគ្រូបង្វឹកថ្មី អាចធ្វើឲ្យ Man Utd ធ្លាក់ទឹកវិញ ក៍ថាបាន។

មតិយោបល់