ព័ត៌មានជាតិ

Update៖ ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ ជូហួយ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស

កំពង់ចាម: លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ខណ:ដែលរថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់ផ្ងារជើងលើដងផ្លូវ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៦ គីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តដែលក្រឡាប់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ភេទប្រុស ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មកររោងចក្រ បើកពីលិចទៅកើត ចូលរោងចក្រជូហួយ ក្រឡាប់ខ្លួនឯង បណ្តាលឲ្យកម្មករ កម្មការិនី ជាច្រើននាក់របួស បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ៕

មតិយោបល់