ព័ត៌មានកីឡា

គ្រូបង្វឹកអាហ្វហ្គានីស្ថាន៖ យើងមានឱកាសឈ្នះ ៥០% ដូចគ្នាជាមួយវៀតណាម

លោក Otto Pfister គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមរបស់គាត់និងវៀតណាម នឹងមានឱកាសឈ្នះស្មើគ្នានៅក្នុងពានរង្វាន់ Asian Cup ឆ្នាំ 2019 នាថ្ងៃទី ១៤ ខែវិច្ឆិកា ខាងមុខ។

បើតាមសម្តីរបស់ Pfister បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំបានពិនិត្យមើលកាលពីជំនួបទី១ នៃលទ្ធផលស្មើ ១-១ រវាងអាហ្គានីស្ថាននិងវៀតណាមនៅក្នុងវគ្គជម្រុះ។ ខ្ញុំមិនអាចមានចម្លើយពិតប្រាកដទេប៉ុន្តែខ្ញុំគិតថាក្រុមទាំងពីរមានកម្លាំងនិងកម្រិតស្មើគ្នា»។

បុរសអាយុ ៧៩ ឆ្នាំរូបនេះ បានបន្ថែមថាគាត់រីករាយនឹងអាកាសធាតុនៅប្រទេសវៀតណាមនៅពេលនេះ។ “យើងមិនមានបញ្ហាអ្វីទេជាមួយអាកាសធាតុនៅវៀតណាម។ រដូវរងានឹងមកដល់ហើយមិនមានភាពខុសគ្នាច្រើនជាមួយអាកាសធាតុនៅអាហ្គានីស្ថាននាពេលបច្ចុប្បន្ននេះទេ។ ខ្ញុំរីករាយនឹងអាកាសធាតុនេះ “។

គិតត្រឹមពេលនេះ អាហ្វហ្គានីស្ថានឈរនៅបាតតារាងនៃពូល C ដោយមាន ២ ពិន្ទុ បន្ទាប់ពីស្មើគ្នា ជាមួយវៀតណាម និង ហ្ស៊កដានី ក្នុងការប្រកួតជើងទី ១ ប៉ុន្តែចាញ់កម្ពុជា ១ទល់០។ ពួកគេនឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាវគ្គជម្រុះនៅកីឡដ្ឋាន My Dinh នៅថ្ងៃទី ១៤ ខែវិច្ឆិកា៕

មតិយោបល់