ព័ត៌មានកីឡា

Crystal Palace ត្រូវការ ១០០លានផោន បន្ទាន់

ក្រុមបាល់ទាត់នៅក្របខ័ណ្ឌកំពូលអង់គ្លេស​ Crystal Palace កំពុងតែត្រូវការលុយ១០០លានផោន ជាបន្ទាន់ ដើម្បីយកទៅជួសជុលកីឡារដ្ឋានថ្មី របស់ពួកគេ Selhurst Park ។

ជាក់ស្តែងណាស់ បើតាមចុះផ្សាយរបស់ Evening Standard បានឲ្យដឹងថា ក្រុម Crystal Palace ចង់បានលុយ ១០០លានផោន មកជួសជុលកីឡារដ្ឋាន Selhurst Park ឡើងវិញ។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា តាមគម្រោង ក្រុម Crystal Palace ចង់ជួសជុលកីឡារដ្ឋាន Selhurst Park នៅខែមេស ២០១៩ ខាងមុខនេះ ដែលក្នុងនោះដែរ ក្លិបនឹងបន្ថែមកៅអីពី ២៦០០០កៅអី ឡើងដល់ ៣៤០០០កៅអី។ យ៉ាងណាវិញ សម្រាប់ថ្នាក់ដឹកនាំ ក្រុម Crystal Palace នៅមិនទាន់សម្រេចនៅឡើយទេ​ ចំពោះការទម្លាក់លុយយ៉ាង​ច្រើនបែបនេះ ដោយរង់ចាំការប្រជុំ ក្រុមប្រឹក្សារបស់ក្លិបសិន។

ដោយហេតុនេះហើយ ធ្វើឲ្យក្រុម Crystal Palace កំពុងតែប្រឈមយ៉ាងខ្លាំង ព្រោះថាក្លិបមិនរំពឹងថាក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអស់យល់ព្រមទម្លាក់លុយ ១០០លានផោន ឲ្យក្នុងការជួសជុលកីឡារដ្ឋានថ្មីឡើយ។

មតិយោបល់