ក្រុមបីសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទិញយក ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio ពីក្រុម Real Madrid នៅខែមករាខាងមុខនេះ
នេះគឺជាការបង្ហាញនូវការចាប់អារម្មណ៍ថ្មីមួយរបស់ក្រុមបីសាចក្រហម Manchester United ជាមួយនឹងកីឡាកររបស់ក្រុម Real Madrid ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា Man Utd បានត្រៀមចំណាយលុយយ៉ាងច្រើន មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រក្លិបអង់គ្លេសមួយនេះ រហូតដល់ទៅ ១៧៧លានផោន ក្នុងការទិញយក Marco Asensio ពីក្រុមអធិរាជស Real Madrid ។
ជាក់ស្តែងណាស់ លើកនេះ Man Utd មិនលែងសើចទៀតឡើយ ព្រោះថា ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ ត្រូវការកីឡាករបន្ថែមទៀត នៅតំបន់បម្រើប្រយុទ្ធ ឲ្យកាន់តែខ្លាំងជាងមុន។ ថ្វីបើ Rashford, Martial និង Lukaku សុទ្ធសឹងជាកីឡាករល្អ សម្រប់ក្លិបទៅហើយ តែនៅមិនទាន់គ្រប់គ្រាន់ឡើយ ខណៈតំបន់ខាងលើនៅតែមានការខ្វះចន្លោះដដែល។
ដូច្នេះហើយ Man Utd ទំនងជាបន្ថែមការនំយកកីឡាករឆ្នើមបន្ថែមទៀតមកកាន់ក្លិប ដែលក្នុងនោះដែរ ខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំ របស់ក្រុម Real Madrid គឺកីឡាករ Marco Asensio ជាជម្រើសសម្រាប់ក្រុមបីសាចក្រហម Manchester United ។ ម្យ៉ាងវិញទៀតនោះ Man Utd បានត្រៀមលុយដល់ទៅ ១៧៧លានផោន ដើម្បីទិញ Marco Asensio ពី Real Madrid នៅខែមករាខាងមុខនេះ។



មតិយោបល់