ព័ត៌មានកីឡា

មុនជួបគ្នាល្ងាចនេះ តោះមកទស្សនា ហ្សកដានី លុត កម្ពុជា ចាស់ដៃកាលនៅកីឡដ្ឋាន King Abdullah II

កាលពីថ្ងៃអង្គារ៍ ទី២៨ ខែមិនា ឆ្នាំ២០១៧ ក្នុងការប្រកួតជើងទី១ ហ្ស៊កដានី បានយកឈ្នះ កម្ពុជា យ៉ាងចាស់ដៃ ពោលដោយលទ្ធផល ៧ទល់០ នៅក្នុងកីឡដ្ឋាន King Abdullah II Stadium ក្នុងពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asain Cup 2019 ដែលស្ថិតនៅក្នុងពូល C ខណ:ដែលកាលនោះដឹកនាំដោយលោកគ្រូ LEONARDO VITORINO

សម្រាប់ការប្រកួតជើងទី២ កម្ពុជា ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ហ្ស៊កដានី នាថ្ងៃទី១៤ ខែ វិច្ឆិកា វេលាម៉ោង ៦:៣០ នាទីល្ងាចនេះ ដែលធ្វើឡើងនៅលើពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ស្របពេល គោព្រៃ បានប្តូគ្រូបង្វឹកលោក ប្រាក់ សុវណ្ណរ៉ា ជាអ្នកទទួលភារកិច្ចនេះវិញម្តង។

រង់ចាំមើលថា ក្រោមការគ្រាប់គ្រងរបស់គ្រូបង្វឹកថ្មី កម្ពុជា អាចសងសឹក ហ៊្សកដានី បានវិញបានដែរទេ? ខណ:ដែល​លោក Jamal Abu-Abed គ្រូបង្វឹកជម្រើសជាតិហ៊្សកដានី តាំងចិត្តមកយក ៣ពិន្ទុ ឲ្យទាល់តែបាន ដើម្បីឈានទៅវគ្គបន្ត៕

ខាងក្រោមនេះជាការប្រកួតជើងទី១៖

មតិយោបល់