អ្នកចាត់ការទូទៅក្រុម Chonburi FC លោក Therdsak Chaiman បានសម្រេចចិត្តចុះចេញពីតំណែង បន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលដែលក្រុមនេះបានរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុមម្ចាស់ជើងឯក Buriram United ។
បុរសវ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកសម្រាប់ក្រុម Chonburi FC កាលពីឆ្នាំ ២០១៦ ។ នារដូវកាលទី ១ ក្រោមការដឹកនាំរបស់ Therdsak ក្លិប Chonburi FC បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ តែឈានមកដល់បញ្ចប់រដូវកាលនេះ ធ្លាក់មកលេខ ៧ វិញ ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានឱ្យដឹងថាគ្រូបង្វឹករូបនេះ នឹងចាប់ផ្តើមធ្វើការសិក្សាបន្ថែមទៀត នៅ AFC Coaching License របស់គាត់មុនពេលគិតអំពីការទទួលបន្ទុកលើក្រុមមួយផ្សេងទៀត។
ក្លិប Chonburi FC មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងការផ្លាស់ប្តូរ ក៏ដូចជាតែងតាំងនៅគ្រូបង្វឹកថ្មី មកជំនួសនៅឡើយទេ៕
មតិយោបល់