ក្រុមជើងខ្លាំងជប៉ុន បានយកឈ្នះក្រុមជម្រើសជាតិ ញូហ្សេលែន ក្នុងផ្ទះខ្លួនឯង ២-១ នាការប្រកួតកម្តៅសាច់ដុំ មិត្តភាពអន្តរជាតិម្សិលមិញនេះ។
សាម៉ូរ៉ៃជប៉ុន ពិតជាមិនមែនជាក្រុមតំណាងអាស៊ីមួយ ដែលអន់ឡើយ ដោយការប្រកួតឈ្នះ ញូហ្សេលែន ២-១ បង្ហាញឲ្យឃើញថា ក្រុមជើងខ្លាំងមួយនេះ កំពុងត្រៀមលក្ខណះយ៉ាងល្អ ក្នុងការត្រៀមប្រកួត FIFA World Cup ឆ្នាំក្រោយនៅ រុស្ស៊ី។ ជប៉ុន បានបើកការវាយលុកមុនយ៉ាងខ្លាំងក្លា ដោយបានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី៥០ តាមរយៈការស៊ុតបាល់ ១១ម៉ែត្រ របស់កីឡាករ Yuyo Osako ។
ក៍ប៉ុន្តែ ការនាំមុខនេះ មិនបានយូរប៉ុន្មានឡើយ ព្រោះថា នៅនាទីទី ៥៩ ពោលនៅ ៩នាទីបន្ទាប់ពីការនាំមុខរបស់ជប៉ុន ក្រុមញូហ្សេលែន បានរកគ្រាប់បាល់តាមស្មើមិនវិញដោយកីឡាករ Chris Wood ។ លទ្ធផល ១-១ នេះបានរក្សាជិតនឹងដល់ចុងបញ្ចប់នៃការប្រកួតទៅហើយ ក៍ប៉ុន្តែនៅនាទីទី ៨៨ កីឡាករ Shu Kurata បានស៊ុត១គ្រាប់ចុងម៉ោងឲ្យជប៉ុន យកឈ្នះលើក្រុម ញូហ្សេលែន ក្នុងលទ្ធផល ២-១ ។
ដូច្នេះហើយ ក្រុមសាម៉ូរ៉ៃជប៉ុន បានយកឈ្នះក្នុងការប្រកួតមិត្តភាពដំបូងមុនការដំណើរការ ការប្រកួត World Cup នៅឆ្នាំក្រោយនេះខណៈ ជប៉ុននៅមានការប្រកួតមិត្តភាពកម្តៅសាច់ដុំជាច្រើនទៀត។
តោះ! មកទស្សនាការប្រកួរវាងក្រុម សាម៉ូរ៉ៃជប៉ុន និងក្រុមញូហ្សេលែន ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=r6D_377lV-Q
មតិយោបល់