ព័ត៌មានសុខភាព

អាហារ ៥ ប្រភេទមិនគួរបរិភោគនៅពេលឈឺ

នៅពេលដែលរាងកាយកំពុងតែអស់កម្លាំង ឬឈឺ អ្នកគួរតែបរិភោគអាហារដែលសម្បូរប្រូតេអ៊ីន និងផឹកទឹកឲ្យបានច្រើន ដើម្បីជួយជំរុញរាងកាយឲ្យឆាប់មានភាពរឹងមាំឡើងវិញ។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងតែមានបញ្ហាផ្តាសាយ ឈឺបំពង់ក ឬមានបញ្ហាក្រពះ… មិនគួរទទួលទានអាហារខាងក្រោមនេះឡើយ ព្រោះវាអាចបង្កឲ្យមានស្ថានភាពកាន់តែធ្ងន់ធ្ងរ។

កាហ្វេ
អ្នកមិនគួរទទួលទានកាហ្វេនៅពេលកំពុងមានជំងឺណាមួយទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។ មូលហេតុដ៏ធំបំផុតដែលអ្នកជំនាញធ្វើការព្រមាន ដោយសារតែជាតិកាហ្វេអ៊ីន គឺជាថ្នាំបញ្ចុះទឹកនោម ដូច្នេះវាអាចធ្វើឲ្យអ្នកនោមច្រើន និងខ្សោះជាតិទឹក។

អ្នកជំនាញនៅមជ្ឈមណ្ឌល់ Memorial Orange Memorial Medical Center រដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ការទទួលទានកាហ្វេនៅពេលដែលមានជំងឺឆ្លង ឬរាក អាចបណ្តោលឲ្យខ្វះជាតិទឹកធ្ងន់ធ្ងរ។ រាងកាយត្រូវការជាតិទឹកដើម្បីជួយដល់ប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងជំងឺ ប៉ុន្តែប្រសិនបើអ្នកទទួលទានកាហ្វេ ជាតិទឹកនឹងបាត់បង់កាន់តែខ្លាំង។

ទឹកក្រូចច្របាច់
អ្នកមិនគួរទទួលទានទឹកក្រូចច្របាច់នៅពេលក្អក ឬឈឺបំពងកឡើយ ព្រោះទឹកក្រូចមានជាតិអាស៊ីតដែលអាចធ្វើឲ្យរលាកភ្នាសនៃបំពង់ក ហើយបង្កឲ្យមានបញ្ហារបួស និងឈឺបំពង់កកាន់តែអាក្រក់។

ភេសជ្ជៈប៉ូវកម្លាំង
នៅពេលដែលអ្នកមានជំងឺណាមួយ ជាពិសេសបញ្ហាក្រពះ អ្នកមិនគួរមានទម្លាប់ផឹកភេសជ្ជៈប៉ូវកម្លាំងនោះឡើយ។ ព្រោះភេសជ្ជៈប្រភេទនេះក៏មានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចបណ្តោលឲ្យបាត់បង់ជាតិទឹកនៅក្នុងរាងកាយ ហើយបណ្តោឲ្យរាងកាយចុះខ្សោយមិនអាចទប់ទល់នឹងមេរោគបាន។
លើសពីនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិស្ករសិប្បនិម្មិត ដែលជាម៉ូលេគុលធំមិនអាចបំបែក និងរំលាយដោយស្រួលនោះទេ។ ដូច្នេះហើយ អ្នកដែលមានបញ្ហាក្រពះគួរតែតមភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។

គ្រឿងស្រវឹង
អ្នកមិនគួរប្រើជាតិអាល់កុលក្នុងអំឡុងពេលប្រើប្រាស់ថ្នាំនោះឡើយ ជាពិសេសអ្នកដែលមានបញ្ហាអាស៊ីតក្នុងក្រពះ ឬដំបៅក្នុងក្រពះ។ លើសពីនេះទៅទៀត ការសេពគ្រឿងស្រវឹងអាចបង្កើនអត្រារំលាយអាហារ ដែលបណ្តោលឲ្យរាកយ៉ាងងាយ។

អាហារបំពង
អាហារប្រភេទនេះសម្បូរទៅដោយខ្លាញ់ច្រើន ដែលត្រូវការពេលច្រើនធ្វើដំណើរឆ្លងកាត់តាមបំពង់រំលាយអាហារ ហើយបណ្តោលឲ្យអ្នកចង់ក្អួត និងចាល់ជាតិអាស៊ីតនៅក្នុងក្រពះ។

ក្រៅពីនេះវាអាចបណ្តោលឲ្យឈឺសាច់ដុំនៅក្នុងពោះវៀន និងបណ្តោលឲ្យរាករូសកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកមានបញ្ហាក្រពះមិនគួរប្រើប្រាស់ខ្លាញ់ចៀន ឬបំពងនោះឡើយ។

អាហារហិរ
អាហារហិរត្រូវបានគេផ្តល់អនុសាសន៍មិនឲ្យប្រើប្រាស់ឡើយ ខណៈពេលដែលកំពុងតែហៀរសំបោរ។ ដោយសារតែអាហារហិរ មានផ្ទុកសារធាតុ capsaicin ដែលអាចធ្វើឲ្យរលាកច្រមុះ និងហៀរសំបោរ។ ដូច្នេះ ប្រសិនបើអ្នកកំពុងតែហៀរសំបោរ គួរជៀសវាងអាហារហិរទាំងអស់ ព្រោះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕

ប្រភព៖ soha

មតិយោបល់